Tuesday, March 10, 2015

គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ០៧​នាក់ របួស​ធ្ងន់​ស្រាល ២៨​នាក់​

​រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​១១​លើក យប់​០៣​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៧​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់ ១៩​នាក់​(​ស្រី​៣​នាក់​),​និង​របួសស្រាល​០៩​នាក់​(​ស្រី​៦​នាក់​)​។​ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៤​គ្រឿង​,​ រថយន្ត​ធុន​ធំ​៣​គ្រឿង​,​យាន​ផ្សេងៗ​១​គ្រឿង​និង​ថ្មើរជើង​១​នាក់​។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន​០៤​លើក​,​មិន​គោរព​សិទ្ធ​២​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​,​ ប្រជែង​គ្រោះថ្នាក់​២​លើក​និង​កត្តា​ផ្លូវ​១​លើក ។ ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​ ១៦​នាក់​(​យប់​០៤​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន​៣៣៨​គ្រឿង​(​រថយន្ត​ធំ​១១៨​គ្រឿង​)​ស្មើ​និង​៣៥៨​ ករណី ,​ករណី​ល្មើ​ក្រដាស​ស្នាម​២៤៩​គ្រឿង ស្មើ​និង​២៦៦​ករណីៈ រួម​មាន​បណ្ណ​បើកបរ​ហួស​សុពលភាព​០៥​ករណី​,​បណ្ណ​បើកបរ​ខុស​ប្រភេទ​យាន​០៥​ ករណី​,​គ្មាន​បណ្ណ​អាជីវកម្ម​៣៣​ករណី​,​គ្មាន​ឈៀក​៣១​ករណី​,​បើកបរ​ហួស​ ល្បឿន​កំណត់​៧៥​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​១១៧​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន​៨៩​គ្រឿង ស្មើ​និង​៩២​រ​ណី​រួមន​មានៈ ដឹក​សំពីងសំពោង​៧៣​ករណី​, ដឹក​លើស​ចំណុះ​១៩​ករណី​។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​៧៤៥​គ្រឿង​ក្នុងនោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​៤៣១​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​២៣៤,​អត់​កញ្ចក់​ និង​មួក​០៧​ករណី​,​ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ង​៣៦​ករណី​,​ល្មើស​សញ្ញា​ចរាចរណ៍​ ៣១​ករណី​និង​ស្រវឹង​០៦​ករណី ៕