រាជធានីភ្នំពេញៈ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៩លើក យប់០៥លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៦នាក់ (ប្រុស) របួសធ្ងន់ ១៨នាក់(ស្រី៦នាក់),និងរបួសស្រាល២២នាក់(ស្រី៥នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៣៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន២៤គ្រឿង, រថយន្តធុនតូចចំនួន០៣គ្រឿង, រថយន្តធុនធំ៦គ្រឿង, យានផ្សេងៗ១គ្រឿង និងថ្មើរជើង១នាក់។មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន០៥លើក, មិនប្រកាន់ស្តាំ១លើក,ស្រវឹង៣លើក,ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធ៥លើកនិងកត្តាយានយន្ត៤លើក ។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន៣៤នាក់(យប់០៧នាក់) ។
រថយន្តពិន័យសរុបចំនួន៦៤៨គ្រឿង(រថយន្តធំ១៩០គ្រឿង)ស្មើនិង៦៧០ករណី ,ករណីល្មើក្រដាសស្នាម ៣៦៨គ្រឿង ស្មើនិង៣៧០ករណីៈ រួមមានបណ្ណបើកបរហួសសុពលភាព០៤ករណី,ប័ណ្ណបើកបរខុសប្រភេទយាន្ត៣ករណី,គ្មានបណ្ណអាជីវកម្ម១៨ករណី,គ្មានឈៀក២២ករណី,ឈៀកហួសសុពលភាព៣ករណី, បើកបរហួសល្បឿនកំណត់៩៦ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់២២៤ករណី ,ករណីល្មើសបច្ចេកទេសមាន២៨០គ្រឿង ស្មើនិង៣០០ករណីរួមនមានៈ ដឹកសំពីងសំពោង២១៩ករណី, ដឹកលើសចំណុះ២៨ករណី, កង់សឹករេចរិល២៤ករណី, ភ្លើងបំភ្លឺមិនគ្រប់គ្រាន់១២ករណី, បាឡុងតាកេរ០៧ករណី,ខូចគន្លឹះសុវត្ថិភាព៦ករណី និងគ្មានឬខូចរបាំងភក់៤ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៣០៣គ្រឿងក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៦៩៩ករណី,ជិះម៉ូតូអត់កញ្ចក់៥៥៦ករណី, ជិះម៉ូតូអត់កញ្ចក់និងមួក០៥ករណី, ម៉ូតូបើកភ្លើងពេលថ្ង២១ករណី,ល្មើសសញ្ញាចរាចរណ៍២១ករណី និងផ្លាកលេខបាក់ឬខូច១ករណី ៕