Monday, March 2, 2015

នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ដ ចុះបង្ក្រាប ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ដ​សៀមរាប បាន​ចុះ​បង្ក្រាប ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​គោក​នួន ឃុំ ស្រុក​ពួក ឃាត់ខ្លួន​មនុស្ស ០២​នាក់ ។​​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ជនសង្ស័យ​មាន ឈ្មោះ នួន សាវុត និង​ឈ្មោះ នួន សារី រី​ឯ​វត្ថុតាង​ដកហូត​បាន​មាន គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ១,៣០​ក្រាម ៕
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ ទៅតាម​ផ្លូវច្បាប់ ៕