Monday, March 2, 2015
កូរ៉េខាងជើង បាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីបញ្ចេញកំហឹងចំពោះ ការចាប់ផ្ដើមធ្វើសមយុទ្ធរវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក
ការធ្វើសមយុទ្ធប្រចាំឆ្នាំ តែងតែបង្កើតឲ្យមានភាពតានតឹងផ្នែកយោធា និងសង្គ្រាមពាក្យសម្ដីលើឧបទ្វីបដែលត្រូវបានចែកជាពីរនេះ ហើយក្រុមអ្នកវិភាគបានយល់ឃើញថា ការធ្វើតេស្តគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដូចជាការចាប់ផ្តើមយុទ្ធនាការមួយដោយប្រើប្រាស់អាវុធធុនធ្ងន់ ។ ការបាញ់គ្រាប់មីស៊ីលនេះ ធ្វើឡើងជាមួយនឹងការព្រមានរបស់កងទ័ពប្រជាជនកូរ៉េខាងជើងដែលបំពាក់ ដោយអាវុធនុយក្លេអ៊ែ (KPA) ថា ការធ្វើសមយុទ្ធឆ្នាំនេះ នឹងនាំឲ្យឧបទ្វីបមួយនេះឈានទៅរកសង្គ្រាម ៕
Labels:
ព័ត៌មានអន្តរជាតិ