Monday, March 2, 2015

ភាព​តានតឹង ​ក្នុង​ក្រុង Kunming ប្រទេស​ចិន​ រៀបចំ​ពិភាក្សា​ច្បាប់ ​​ប្រឆាំង​ភេរវកម្ម

​ចិន: តំបន់​មួយ​នៃ​ក្រុង Kunming ដែល​ផ្ទះ​មាន​តម្លៃថោក ធ្លាប់​ជា​កន្លែង​រស់នៅរ​បស់ ជនជាតិ​មូស្លីម Uighur រាប់រយ​នាក់​ដែល​មកពី​ខេត្ត Xinjiang ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និយាយថា ម្ចាស់​ដី​បាន​ឈប់​ជួល​ផ្ទះ​ឲ្យ​ជនជាតិភាគតិច​កាលពី​មួយ​ឆ្នាំ​មុន ក្រោយពី​ក្រុម​សាសនា​មូស្លីម Uighur បាន​វាយប្រហារ និង​សម្លាប់​មនុស្ស​២៩​នាក់​នៅ​ស្ថានីយ៍​រថភ្លើង​ក្រុង Kunming ដោយ​បន្ថែម​ថា មនុស្ស​ដែល​អាច​នៅរស់​មាន​ចំនួន​មិន​ដល់​៥០​នាក់​ឡើយ ។មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ នៅតែ​បន្ត​រស់នៅ​ទី​នោះ​ឈ្មោះ Abdul Karim អាយុ​៣៣​ឆ្នាំ ។ គាត់​បាន​ផ្លាស់​ទីលំនៅ​ទៅ​កាន់​ទីក្រុង Kunming ជាង​មួយ​ឆ្នាំ​ហើយ ដើម្បី​ជួយ​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន​គ្រួសារ​របស់​ខ្លួន ។
លោក Karim បាន​និយាយថា ពួកយើង​ទាំងអស់គ្នា​ជា​ជនជាតិ​ចិន ពួកយើង​មក​ទីនេះ​ដើម្បី​ធ្វើ​ជំនួញ ហើយ​ធ្វើ​ជំនួញ​នៅទីនេះ​គឺ​មាន​ភាពងាយស្រួល ៕