Monday, March 2, 2015

ប៉ូលីស​ហុងកុង ​បាន​ចាប់ខ្លួន​មនុស្ស​៣៣​នាក់ ​បន្ទាប់​ពី​ការ​ដង្ហែរ​ក្បួន​ប្រឆាំង ​នឹង​​ប្រទេស​ចិន

  ហុងកុង: កាលពី​ថ្ងៃអាទិត្យ ទី​១ ខែ​មីនា ឆ្នាំ២០១៥ ប៉ូលីស​ទីក្រុង​ហុងកុង​ បាន​ចាប់ខ្លួន​មនុស្ស​៣៣​នាក់ និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ ដែល​បាន​ធ្វើឲ្យ​ចរាចរណ៍​មាន​ការរាំងស្ទះ នៅពេល​បាតុកម្ម​មួយ​មាន​ចំនួន​មនុស្ស​កាន់តែ​ច្រើនឡើង​ដោយ​ក្រុម​អ្នក​ ទេសចរណ៍​មកពី​ប្រទេស​ចិន បាន​ប្រែក្លាយ​ជា​អំពើហឹង្សា ។

ប្រជាជន​នៅក្នុង​តំបន់​កំពុង​មាន​កំហឹង​កាន់តែ​ខ្លាំង​ចំពោះ​ក្រុម​អ្នក​ ពាណិជ្ជកម្ម ឆ្លងដែន​ជនជាតិ​ចិន ដោយ​ពួកគេ​បាន​និយាយថា ក្រុម​អ្នក​ធ្វើ​ជំនួញ​ទាំងនោះ​បាន​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ ពួកគេ និង​ស្ទះ​ដល់​ការដឹកជញ្ជូន​សាធារណៈ ៕