Thursday, September 14, 2017

គ្រឿងចក្រ និង​សម្ភារ​សំណង់​ ជាង​បួន​ពាន់​តោន នឹងត្រូវ​បញ្ជូនទៅ​កាន់​ស៊ី​រី ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​

រុស្ស៊ី៖ ​ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា គ្រឿងចក្រ និង​សម្ភារ​សំណង់​ចំនួន​ជាង​បួន​ពាន់​តោន នឹងត្រូវ​បញ្ជូនទៅ​កាន់​ស៊ី​រី ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​នេះ​ឡើងវិញ បន្ទាប់ពី​បែកបាក់​ខ្ទេចខ្ទី​ស្ទើរ​ទាំងស្រុង​ក្នុង​សង្គ្រាម​ជាង​៦​ឆ្នាំ​មកនេះ​។ ទីក្រុង​នានា​របស់​ស៊ី​រី​ដែល​រំដោះ​បាន​ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម គឺជា​គោលដៅ​ចម្បង​នៃ​គម្រោង​ជួសជុល​ស្ដារឡើងវិញ​នេះ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។​

Tuesday, September 12, 2017

៨០​ភាគរយ​​ព័រ​ទុយ​ហ្គា​ល់ ​​រងគ្រោះ​ខ្លាំង​ ដោយសារ​​គ្រោះរាំងស្ងួត​ ​ក្នុង​រយៈពេល​​២០​ឆ្នាំមិនធ្លាប់មាន


ព័រ​ទុយ​ហ្គា​ល់ ៖ ប្រជាជន​ព័រ​ទុយ​ហ្គា​ល់​ជាច្រើន ​កំពុង​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត ​ដែល​បាន​បង្ក​ឲ្យ​មាន​ដី ​ប្រេះ​ក្រហែង​នៅ​ផ្នែក​ជាច្រើន​នៅ​ប្រទេស​នេះ ដោយ​ផ្ទៃដី​ជាង​៨០​ភាគរយ​ នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា ​កំពុង​រងគ្រោះ​ខ្លាំង​ ដោយសារ​ស្ថានភាព​គ្រោះរាំងស្ងួត​ ដែលមាន​កម្រិត​ខ្លាំង​បំផុត ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំនេះ​។​

Monday, September 11, 2017

ព្យុះ Hurricane Katia បាននិងកំពុង​វាយប្រហារ​​ម៉ិចស៊ីកូ នឹង​សម្លាប់​មនុស្ស​ ៩០​នាក់

​ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters​ បានឲ្យដឹងថា ចំនួន​មនុស្ស​សា្ល​ប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី ​កម្រិត​៨.១​រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​មកលើ​តំបន់ឆ្នេរ​ភាគខាងត្បូង នៃ​ប្រទេស​ម៉ិចស៊ីកូ កាលពី​ថ្ងៃ៧ កញ្ញា កន្លង​ទៅ បាន​កើន​ដល់​៩០​នាក់​ហើយ ខណៈ​មនុស្ស​២០០​នាក់​បាន​រងរបួស និង​ជិត​មួយ​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​។

ស្ពានបេតុង​ឆ្លងទន្លេ​សាប​ ពី​​ផ្លូវជាតិ​លេខ​៥ ទៅ​ផ្លូវជាតិ​លេខ​៦ ត្រូវសាងសង់ក្នុងកំឡុងខែតុលាខាងមុខនេះហើយ​

​រាជធានីភ្នំពេញ​៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បានឲ្យដឹងថា សាលារាជធានី​ភ្នំពេញ​ នឹងមាន​ស្ពានបេតុង​មួយទៀត ដែល​ឆ្លងកាត់​ទន្លេសាប ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែតុលា​ឆ្នាំនេះ​ ។​

Thursday, September 7, 2017

ព្យុះកំបុតត្បូង Irma បំផ្លិចបំផ្លាញ​តំបន់​ Caribbean យ៉ាងហោចណាស់មនុស្ស ​៩​នាក់ ត្រូវបានស្លាប់​

​Puerto Rico ៖ នៅ​ថ្ងៃទី៦ សីហា​ ព្យុះកំបុតត្បូង Irma បាន​បង្ក​ជាការ​បំផ្លិចបំផ្លាញ​ដ៏​សាហាវ​ នៅ​តំបន់ Caribbean និង​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​៩នាក់​។​
​ព្យុះ​អា​ត្ល​ង់​ទិ​ក​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ ក្នុង​កំណត់ត្រា​មួយ​នេះ ​ដែលជា​ព្យុះ​ប្រភេទ​ប្រាំ​ គឺ​បាន​វាយប្រហារ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង ​នៃ​ប្រទេសPuerto Rico ​កាលពី​យប់​ថ្ងៃ​ពុធ​។​

រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ពានជ្រោយចង្វារចាស់ នឹងត្រូវផ្អាកដំណើរការទាំងស្រុង ចាប់ពីថ្ងៃទី១ តុលា នេះទៅ

រាជធានីភ្នំពេញ៖ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងប្រកាសថា នឹងត្រូវផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុង ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧តទៅ រហូតការដ្ឋានជួសជុលត្រូវបានចប់ជាស្ថាពរ នៅអំឡុងឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ កញ្ញា ។

Wednesday, September 6, 2017

មាន៨ប្រទេស​ ដែលបានកក់កៅអីទៅលេង​ World Cup នៅរុស្សី

កម្ពុជា៖ ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក World Cup ដែល​ប្រព្រឹត្ត​រៀង​រាល់​ ៤ឆ្នាំ​ម្ដង​នោះ នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​រុស្ស៊ី​ ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ៦​ហើយ​ ដែល​បាន​ឆ្លង​ផុត​ការ​ជំរុះ ​ហើយ​នឹង​ឡើង​លេង World Cup នា​ឆ្នាំ​ក្រោយ។

Saturday, September 2, 2017

នៅថ្ងៃទី១០ កញ្ញាខាងមុខនេះ ព្យុះសង្ឃរា Irma វាយប្រហារសហរដ្ឋអាមេរិក

អាមេរិក៖ សង្ឃរាឈ្មោះ Irma បានវិវឌ្ឍន៍ខ្លួនចំនួន ២លើកមកហើយ កាលពីថ្ងៃទី៣១ សីហា ហើយនៅពេលនេះ វាបានក្លាយជាព្យុះកម្លាំងប្រភេទទី៣ ហើយព្យុះសង្ឃរាមួយនេះនឹងបន្តធ្វើដំណើរ តម្រង់មកភាគខាងលិច នៅមហាសមុទ្រអាត្លង់ទិច ជាមួយនឹងកម្លាំងបក់បោក ១១៥ម៉ាយ ក្នុងមួយម៉ោង។

ថវិកាណាហ្គា​វើ​លចំណាយ​អស់ ៥០​លាន​រៀល ​លើ​កីឡាករ កីឡាការិនីកម្ពុជា ទទួលបានមេដាយមាស

​​
រាជធានីភ្នំពេញ៖ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ាឡេស៊ី ​បាន​ចប់​ជា​ស្ថាពរ​ កាលពី​ថ្ងៃទី​៣០ សីហា កន្លង​ទៅ ដោយ​កម្ពុ​ជាទ​ទួលបាន​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២ ក្នុងចំណោម​កីឡា​ទាំង​២៤​ប្រភេទ ​ដែល​កម្ពុជា​ឲ្យ​ចូលរួម​។ តាមរយៈ​ជ័យជម្នះ​នេះ ណាហ្គា​វើ​ល ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥០​លាន​រៀល ​សម្រាប់​យុទ្ធនាការ​ឆ្ពោះទៅរក​មេដាយមាស ​«Go For Gold Medal» ​របស់ខ្លួន​។

កីឡា​ស៊ី​ហ្គេម​លើក​ទី២៩ នៅ​ម៉ាឡេស៊ី ថៃប្រើប្រាស់ថវិកាអស់ ៤​លាន​ដុល្លារ


ថៃ៖ ​រដ្ឋាភិបាល​ថៃ​ នឹង​ចំណាយ​ប្រាក់ ១២៤​លាន​បាត ស្មើនឹង ៣.៧៤ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត ​ដល់​ក្រុម​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយ​ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី២៩ នៅ​ម៉ាឡេស៊ី​។​