អាមេរិក៖ សង្ឃរាឈ្មោះ Irma បានវិវឌ្ឍន៍ខ្លួនចំនួន ២លើកមកហើយ កាលពីថ្ងៃទី៣១ សីហា ហើយនៅពេលនេះ វាបានក្លាយជាព្យុះកម្លាំងប្រភេទទី៣ ហើយព្យុះសង្ឃរាមួយនេះនឹងបន្តធ្វើដំណើរ តម្រង់មកភាគខាងលិច នៅមហាសមុទ្រអាត្លង់ទិច ជាមួយនឹងកម្លាំងបក់បោក ១១៥ម៉ាយ ក្នុងមួយម៉ោង។នេះបើតាមការព្យាករណ៍អាកាសធាតុរបស់អាមេរិក ចេញផ្សាយនៅថ្ងៃទី១ កញ្ញា បានឲ្យដឹងថា ព្យុះសង្ឃរា Irma វាបានក្លាយទៅជាព្យុះសង្ឃរាដ៏ធំមួយ នៅមុននេះ ហើយនឹងក្លាយទៅជាព្យុះសង្ឃរាមហាបំផ្លិចបំផ្លាញ នៅក្នុងរយៈពេល ៣ ទៅ៤ថ្ងៃបន្ទាប់។
នៅក្នុងចំណុចដែលអ្នកជំនាញ បានព្យាករណ៍ព្យុះសង្ឃរា Irma ទំនងជាធ្វើដំណើរពីរផ្លូវ គឺនឹងឆ្លងកាត់ភាគពាយ័ព្យ ហើយបត់ឆ្ពោះទៅរដ្ឋ North និង South Carolina ដែលនឹងបង្កឲ្យមានការបាក់ដីនៅទីនោះ នៅថ្ងៃទី១០ កញ្ញាខាងមុខនេះ និងអាចនឹងវាយប្រហារប្រទេស Puerto Rico, Dominican Republic And Haiti Republic៕