Wednesday, September 6, 2017

មាន៨ប្រទេស​ ដែលបានកក់កៅអីទៅលេង​ World Cup នៅរុស្សី

កម្ពុជា៖ ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក World Cup ដែល​ប្រព្រឹត្ត​រៀង​រាល់​ ៤ឆ្នាំ​ម្ដង​នោះ នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​រុស្ស៊ី​ ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ៦​ហើយ​ ដែល​បាន​ឆ្លង​ផុត​ការ​ជំរុះ ​ហើយ​នឹង​ឡើង​លេង World Cup នា​ឆ្នាំ​ក្រោយ។១.រុស្ស៊ី៖ ដោយ​ប្រទេស​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ World Cup នា​ឆ្នាំ​ក្រោយ​ ដូចនេះ រុស្ស៊ី​មិន​បាច់​លេង​វគ្គ​ជម្រុះ​នោះ​ទេ ពោល​គឺ​ឡើង​ទៅ​លេង​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។ ចំណែកឯប្រវត្តិលេងពានរង្វាន់នេះ រុស្ស៊ី​ធ្លាប់​លេង World Cup ចំនួន ៣ ដង គិត​ពី​ឆ្នាំ ១៩៩៤​មក។ ២.ប្រេស៊ីល៖ ជាជើងខ្លាំងទីមួយ ដែលបានកក់កៅអីលេង​ World Cup នៅ​រុស្ស៊ីមុនគេ ក្រោយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី លោក Tite ក្នុង​អំឡុង​លេង​វគ្គ​ជម្រុះ។ ប្រទេស​អាមេរិកឡាទីន​មួយ​នេះ ជា​ម្ចាស់​ជើង​ឯក World Cup ចំនួន ៥​សម័យ​កាល​ គឺ​ឆ្នាំ ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង​២០០២ តែ​ត្រូវ​ក្រុម​ជើង​ឯក​បច្ចុប្បន្ន​អាល្លឺម៉ង់​លត់​ទក់​សាច់​ក្នុង​លទ្ធផល ៧-១ កាល​ពី​ World Cup ឆ្នាំ២០១៤ លើ​ទឹក​ដី​ខ្លួន​ឯង​ផ្ទាល់​ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ៣.បែលហ្សិក៖ ក៏ជា​ប្រទេស​សំបូរជើងខ្លាំងបាល់ទាត់ នៅអឺរ៉ុប​មួយដែរ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ហើយ​កក់​កៅអីលេង​ World Cup នៅ​រុស្ស៊ី​នា​ឆ្នាំ​ក្រោយ ចំណែកឯប្រវត្តិដ៏ឈឺចាប់ គឺបែលហ្សិក​បាន​ចាញ់​អាហ្សង់ទីន​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ​កាល​ពី​ព្រឹត្តិការណ៍​ World Cup ឆ្នាំ ២០១៤។ ៤.មិកស៊ិក​៖ ​សំបូរ​ស្រី​ស្អាត​ប្រុសស្អាតមួយ​នេះ​ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះតាមពូល បន្ទាប់​ពី​ឈ្នះ​ប្រទេស​ប៉ាណាម៉ា ក្នុង​លទ្ធផល​ ១-០  ក្នុង​ព្រឹត្តិការណ៍​ World Cup ជម្រុះទាំង ៦ លើក​ចុង​ក្រោយ​ មិកស៊ិក​ធ្វើបានយ៉ាងល្អ និងបានកក់កៅអីមួយរួចជាស្រេច សម្រាប់ដំណើរជម្រុះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំក្រោយ។ ៥.អ៊ីរ៉ង់៖ ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ ក៏ជាជើងខ្លាំងដែរ ដែលបាន​​ឡើង​មក​ផុត​វគ្គ​ជម្រុះ​តាមពូល ហើយក៏ជា​ការ​ឆ្លងផុតវគ្គជម្រុះតាមពូលលើក​ទី៥ ដែរ ក្នុង​ព្រឹត្តិការណ៍​ World Cup របស់គេ។ ៦.ជប៉ុន៖ ងាកមកមើលជើងខ្លាំងទី៦ រហស្ស​នាម សាម៉ូរៃ​ជប៉ុន​​ មួយ​នេះ​ បាន​ឡើង​លេង​ World Cup រហូត​តាំង​ពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ តែ​ឡើង​ផុតវគ្គជម្រុះតាមពូលទៅ​វគ្គ​ទី​ពីរ ​បាន​តែ ២ លើក​ប៉ុណ្ណោះ។ ៧. កូរ៉េខាងត្បូង៖ បន្ទាប់​ពី​ស្មើ​ អ៊ូបេគីស្ថាន ក្រុម​ជម្រើស​មួយ​នេះ បាន​ក្លាយ​ជា​ក្រុម​ទី៧ ដែល​បាន​ឡើង​លេង World Cup​ ឆ្នាំក្រោយ។ ៨. អារ៉ាប៊ីសាអ៊ូឌីត៖ ក្លាយ​ជា​ប្រទេស​ទី៨ ដែល​ឡើង​លេង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​សាំម៉ូរៃ​ជប៉ុន ក្នុង​លទ្ធផល​ ១ ទល់នឹង ០ ។ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​មួយ​នេះ នឹង​ចូល​រួម​ដោយ​ក្រុម​ជម្រើស​ជាតិ​ចំនួន៣២ ដែល​ឥឡូវ​មាន ៨ហើយ ​ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ រីឯជើង​ឯក World Cup ​បច្ចុប្បន្ន គឺ​អាល្លឺម៉ង់​ដែល​បាន​យក​ឈ្នះ​អាហ្សង់ទីន ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ ២០១៤ ​នៅ​ទឹក​ដី​ប្រេស៊ីល ក្នុង​លទ្ធផល​ ១-០ ៕