Tuesday, September 12, 2017

៨០​ភាគរយ​​ព័រ​ទុយ​ហ្គា​ល់ ​​រងគ្រោះ​ខ្លាំង​ ដោយសារ​​គ្រោះរាំងស្ងួត​ ​ក្នុង​រយៈពេល​​២០​ឆ្នាំមិនធ្លាប់មាន


ព័រ​ទុយ​ហ្គា​ល់ ៖ ប្រជាជន​ព័រ​ទុយ​ហ្គា​ល់​ជាច្រើន ​កំពុង​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត ​ដែល​បាន​បង្ក​ឲ្យ​មាន​ដី ​ប្រេះ​ក្រហែង​នៅ​ផ្នែក​ជាច្រើន​នៅ​ប្រទេស​នេះ ដោយ​ផ្ទៃដី​ជាង​៨០​ភាគរយ​ នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ថា ​កំពុង​រងគ្រោះ​ខ្លាំង​ ដោយសារ​ស្ថានភាព​គ្រោះរាំងស្ងួត​ ដែលមាន​កម្រិត​ខ្លាំង​បំផុត ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំនេះ​។​​លោក ខា​ឡូ​ស ម៉ា​ទីន រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៅ​ប្រទេស​នេះ​ បាន​និយាយថា គ្រោះរាំងស្ងួត​នេះ​ មាន​ស្ថានភាព​កាន់តែ​អាក្រក់​ឡើងៗ ​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។ លោក​បន្តថា ប្រភពទឹក​មួយកន្លែង​ដែល​ប្រជាពលរដ្ឋ​ធ្លាប់តែ​ហែល​ទឹក​លេង ជិះទូក​លេង និង​ស្ទួយ​ត្រី​នោះ​ពេលនេះ​ រីងស្ងួត​ជា​បណ្ដើរៗ​បន្សល់​ដី​ប្រេះ​ក្រហែង និង​សាកសព​ត្រី​ងាប់​នៅ​ទីនោះ​។ លោក​បញ្ជាក់ថា សព្វថ្ងៃនេះ​ប្រភពទឹក​នេះ​ នៅសល់​ទឹកតែ​ជាង​ ១១​ភាគរយ​ តែប៉ុណ្ណោះ ហើយ​សត្វ​ត្រី​ភាគច្រើន ​កំពុងតែ​ងាប់​ជា​បណ្ដើរៗ​ហើយ​ដោយសារតែ​ខ្វះ​អុក​ហ្ស៊ី​ហ្សេ​ន​៕