Thursday, April 23, 2015

ជន​សមគំនិត​នៅ​ប្រទេស​ស៊ី​រី ប្រាប់​ឲ្យ​ជនសង្ស័យ​ភេរ​វករ វាយប្រហារ​ព្រះវិហារ​មួយ នៅ​ទីក្រុង​ប៉ារីស​

​ប៉ារីស​៖ លោក François Molins រដ្ឋអាជ្ញា​ប្រចាំ​ទីក្រុង​ប៉ារីស​បាន​លើកឡើង នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​ភេរ​វករ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ ពី​បទ​គ្រោង​វាយប្រហារ​នៅក្នុង​ប្រទេស​បារាំង ហើយ​បុរស​ម្នាក់​នេះ​បាន​ពាក់ព័ន្ធ​ជាមួយ​បេសកជន​ម្នាក់ នៅក្នុង​ប្រទេស​ស៊ី​រី ដែល​បាន​ប្រាប់​ទៅ​បុរស​ម្នាក់​នេះ​ថា ផ្តោត​គោលដៅ​ទៅ​លើ​ព្រះវិហារ​មួយកន្លែង ។

ថៃ​យកចិត្តទុកដាក់ លើ​សកម្មភាព​ជា​បន្ទាន់ ដើម្បី​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​

ថៃ​: នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​២៣ ខែ​មេសា ប្រទេស​ថៃ​និយាយថា ខ្លួន​កំពុង​ធ្វើ​ការពិចារណា​ដើម្បី​ពិនិត្យមើល​ជាបន្ទាន់​លើ​បទបញ្ញត្តិ​មួយ នៅក្នុង​ច្បាប់​សន្តិសុខ​ថ្មី​យ៉ាង​តឹងរឹង​នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​របស់​ខ្លួន លើ​មាត្រា​៤៤ ដើម្បី​ដោះស្រាយ​ការអនុវត្តន៍​លើ​ការ​នេសាទ​ខុសច្បាប់ ។

ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​

អាមេរិក​: នៅ​ពី​ថ្ងៃ​ពុធ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​ការសាងសង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ក្នុង​ប្រទេស​អ៊ុ​យក្រែន និង​ការពាក់ព័ន្ធ​នឹង​សមយុទ្ធ​ដើម្បី​ហ្វឹកហាត់​ពួក​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ដោយ​រំលោភបំពាន​លើ​បទ​ឈប់​បាញ់​ដែល​មាន​ការសម្របសម្រួល​ដោយ​សហគមន៍​អ៊ឺរ៉ុប ។

សភា​អាមេរិក​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដី​ពី​សន្តិសុខ​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​ការ​លួច​យក​ទិន្នន័យ​

អាមេរិក​: នៅ​ថ្ងៃ​ពុធ​ទី​២២ ខែ​មេសា សភាតំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ដើម្បី​បង្កើន​ការចែករំលែក​ព័ត៌មាន​អំពី​ការគំរាមកំហែង​ដល់​សន្តិសុខ​បច្ចេកវិទ្យា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ។

បារាំង​ព្រមាន​ឥណ្ឌូនេស៊ី ដោយ​ប្រឆាំងនឹង​ការកាត់ទោស ប្រហារជីវិត​ជនជាតិ​បារាំង​

បារាំង​: នៅ​ថ្ងៃ​ពុធ​ទី​២២ ខែ​មេសា ប្រធានាធិបតី​បារាំង Francois Hollande បាន​ព្រមាន​ឥណ្ឌូនេស៊ី​ថា ការកាត់ទោស​ជនជាតិ​បារាំង​ម្នាក់​ពី​បទល្មើស​គ្រឿងញៀន នឹង​ធ្វើ​ឲ្យ​បែក​បាក់ចំណង​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ ។

មេដឹកនាំ​ចិន និង​ជប៉ុន បាន​ជួប​ពិភាក្សា​គ្នា ជា​សញ្ញាណ​មួយ​លុបបំបាត់​ភាព​តានតឹង​

ឥណ្ឌូនេស៊ី​: នៅ​ថ្ងៃ​ពុធ​ទី​២២ ខែ​មេសា មេដឹកនាំ​ចិន និង​ជប៉ុន​បាន​ប្រារព្ធ​កិច្ច​ពិភាក្សា​គ្នា ដែល​ទើបតែ​ជា​លើក​ទី​ពីរ​ប៉ុណ្ណោះ​តាំងពី​ឡើងកាន់ដំណែង ដើម្បី​ស្វែងរក​ការផ្សះផ្សា​ចំណងមិត្តភាព​ដែល​ត្រូវបាន​បែកបាក់​ដោយសារ​ជម្លោះ​ដែន​អធិបតេយ្យភាព និង​ប្រវត្តិ​សង្គ្រាម​ដ៏​ជូរ​ចត់ ។