Thursday, April 23, 2015

សភា​អាមេរិក​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដី​ពី​សន្តិសុខ​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​ការ​លួច​យក​ទិន្នន័យ​

អាមេរិក​: នៅ​ថ្ងៃ​ពុធ​ទី​២២ ខែ​មេសា សភាតំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ដើម្បី​បង្កើន​ការចែករំលែក​ព័ត៌មាន​អំពី​ការគំរាមកំហែង​ដល់​សន្តិសុខ​បច្ចេកវិទ្យា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ។
​សម្លេង​អនុម័ត​៣០៧ លើ​១១៦ បាន​គាំទ្រ​ដល់​រដ្ឋបាល​គ្រប់គ្រង របស់​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា លើស​ពី​អ្វី​ដែល​ពួកគេ​រំពឹងទុក ប៉ុន្តែ​សេចក្ដីព្រាងច្បាប់​នេះ​បាន​បង្កើន​ការជំទាស់​ពី​សកម្មជន សិទ្ធិសេរីភាព​សង្គម​ស៊ីវិល ។
​លោក អូ​បា​ម៉ា បាន​ប្រឹងប្រែង​បង្កើត​សេចក្ដីព្រាងច្បាប់​ស្តីពីស​ន្តិ​សុខ​បច្ចេកវិទ្យា​នេះ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា ធ្វើការ​ចែករំលែក​ព័ត៌មាន​ពី​ការគំរាមកំហែង​នានា​ដោយ​មិន​បារម្ភ​ពី​ការទទួលខុសត្រូវ ៕