Thursday, April 23, 2015

ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​

អាមេរិក​: នៅ​ពី​ថ្ងៃ​ពុធ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​ការសាងសង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ក្នុង​ប្រទេស​អ៊ុ​យក្រែន និង​ការពាក់ព័ន្ធ​នឹង​សមយុទ្ធ​ដើម្បី​ហ្វឹកហាត់​ពួក​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ដោយ​រំលោភបំពាន​លើ​បទ​ឈប់​បាញ់​ដែល​មាន​ការសម្របសម្រួល​ដោយ​សហគមន៍​អ៊ឺរ៉ុប ។
​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី Marie Harf បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា នេះ​គឺជា​ចំនួន​ដ៏​ច្រើន​បំផុត​នៃ​សម្ភារៈ​ការពារ​ដែនអាកាស​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ចាប់តាំងពី​ខែ​សីហា​ឆ្នាំ​មុន​មក ។
​លោកស្រី​បាន​និយាយទៀតថា ជាធម្មតា​ភាពស្មុគស្មាញ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការហ្វឹកហាត់​កងទ័ព​នេះ មិនមាន​អ្វី​ត្រូវ​សង្ស័យ​ទៀត​ឡើយ​ថា រុស្ស៊ី​ជាប់​ពាក់ព័ន្ធ​ឬ​អត់ ៕