Thursday, April 23, 2015

ថៃ​យកចិត្តទុកដាក់ លើ​សកម្មភាព​ជា​បន្ទាន់ ដើម្បី​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​

ថៃ​: នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​២៣ ខែ​មេសា ប្រទេស​ថៃ​និយាយថា ខ្លួន​កំពុង​ធ្វើ​ការពិចារណា​ដើម្បី​ពិនិត្យមើល​ជាបន្ទាន់​លើ​បទបញ្ញត្តិ​មួយ នៅក្នុង​ច្បាប់​សន្តិសុខ​ថ្មី​យ៉ាង​តឹងរឹង​នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​របស់​ខ្លួន លើ​មាត្រា​៤៤ ដើម្បី​ដោះស្រាយ​ការអនុវត្តន៍​លើ​ការ​នេសាទ​ខុសច្បាប់ ។
​ប្រទេស​ថៃ​កំពុង​ខិតខំ​ប្រឹងប្រែង​បោសសំអាត​ឧស្សាហកម្ម​នេសាទ​ក្រោយ​ពី​សហគមន៍​អឺរ៉ុប​បាន​ព្រមាន​ថា ខ្លួន​នឹង​ដាក់​បំរាម​ចំពោះ​ម្ហូប​សមុទ្រ​របស់​ថៃ​ប្រសិនបើ​ប្រទេស​ថៃ​មិន​ធ្វើ​សកម្មភាព​ណាមួយ​ក្នុង​រយះពេល​៦​ខែ ។
​មន្ត្រី​ថៃ​បាន​និយាយថា រដ្ឋាភិបាល​កំពុង​ធ្វើកា​រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​តាំងពី​ខែតុលា​ឆ្នាំ​មុន​មក​ម្លេះ ហើយ​កិច្ចការ​នេះ​សម្រេច​ពាក់កណ្ដាល​ហើយ ។ ប្រទេស​ថៃ​ជា​ប្រទេស​ទី​បី ដែល​នាំ​ត្រី​ចេញ​ច្រើនជាងគេ  ហើយ​ឧស្សាហកម្ម​នេះ​រកចំណូលបាន​ប្រហែល​៨​ពាន់​លាន​ដុល្លារ ៕