Thursday, April 23, 2015

ជន​សមគំនិត​នៅ​ប្រទេស​ស៊ី​រី ប្រាប់​ឲ្យ​ជនសង្ស័យ​ភេរ​វករ វាយប្រហារ​ព្រះវិហារ​មួយ នៅ​ទីក្រុង​ប៉ារីស​

​ប៉ារីស​៖ លោក François Molins រដ្ឋអាជ្ញា​ប្រចាំ​ទីក្រុង​ប៉ារីស​បាន​លើកឡើង នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​ភេរ​វករ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ ពី​បទ​គ្រោង​វាយប្រហារ​នៅក្នុង​ប្រទេស​បារាំង ហើយ​បុរស​ម្នាក់​នេះ​បាន​ពាក់ព័ន្ធ​ជាមួយ​បេសកជន​ម្នាក់ នៅក្នុង​ប្រទេស​ស៊ី​រី ដែល​បាន​ប្រាប់​ទៅ​បុរស​ម្នាក់​នេះ​ថា ផ្តោត​គោលដៅ​ទៅ​លើ​ព្រះវិហារ​មួយកន្លែង ។
​ឈ្មោះ Sid Ahmed Ghlam អាយុ​២៤​ឆ្នាំ ជា​និស្សិត​វិស្វករ​ផ្នែក​អេឡិចត្រូនិក ជនជាតិ Algerian ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ប៉ារីស បន្ទាប់ពី​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង ដោយ​គ្រោះថ្នាក់​នេះ​ត្រូវបាន​មើលឃើញថា ជន​ម្នាក់​នេះ​បាន​បាញ់​លើ​ជើង​ខ្លួនឯង​ដោយ​ចេតនា ។
​ក្រោយ​ពី​ភ្នាក់ងារ​សេវា​សង្គ្រោះបន្ទាន់​ដែល​កំពុង​ព្យាបាល​របួស​ដោយសារ​គ្រាប់កាំភ្លើង​នេះ បាន​ប្ដឹង​ទៅ​ប៉ូលីស ដោយ​ក្នុង​រថយន្ត​របស់ Ghlam ត្រូវបាន​រក​ឃើញ​ស្នាម​ឈាម ។ នៅក្នុង​រថយន្ត​នោះ​មាន​ប្រអប់​អាវុធ​មួយ រួមមាន កាំភ្លើងខ្លី អាវ​ក្រោះ​ការពារ​គ្រាប់ និង​កាំភ្លើង​ប្រភេទ​AK-47 ។ ជាមួយគ្នានេះដែរ ពួកគេ​បាន​រកឃើញ Laptop មួយគ្រឿង ទូរស័ព្ទដៃ​បី​គ្រឿង ដែល​ប្រើ​ដើម្បី​ទាក់ទង​ជន​សមគំនិត​ម្នាក់​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​បាន​ប្រាប់​ឲ្យ​បុរស​ម្នាក់​នេះ​វាយប្រហារ​លើ​ព្រះវិហារ​មួយកន្លែង ។ អាវុធ​ជា​ច្រើន​ក៏​ត្រូវបាន​រកឃើញ​នៅ​កន្លែង​ស្នាក់នៅ​របស់  Ghlam ព្រមទាំំង​ឯកសារ​មួយចំនួន​ដែ​ល​ពាក់ព័​ន្ធ​ក្រុម​អាល់​កៃ​ដា និង​ក្រុម​ឧទ្ទាម IS ។
​កាលពី​ពេល​ថ្មី​នេះ លោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាំរាំង បានបញ្ជាក់​ថា Ghlam ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភ្នាក់ងារ​ចារកម្ម​ប៉ុនប៉ង​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម Jihadists  នៅ​ប្រទេស​ស៊ី​រី ៕