បារាំង: នៅថ្ងៃពុធទី២២ ខែមេសា ប្រធានាធិបតីបារាំង Francois Hollande បានព្រមានឥណ្ឌូនេស៊ីថា ការកាត់ទោសជនជាតិបារាំងម្នាក់ពីបទល្មើសគ្រឿងញៀន នឹងធ្វើឲ្យបែកបាក់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius ក៏បានកោះហៅឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក្នុងប្រទេសបារាំង មួយថ្ងៃបន្ទាប់ពីឈ្មោះ Serge Atlaoui អាយុ ៥១ឆ្នាំ បានធ្វើបណ្ដឹងឧទ្ធរណ៍ ប៉ុន្តែត្រូវបានបដិសេធដោយតុលាការកំពូលឥណ្ឌូនេស៊ី ដោយទុកឲ្យរូបលោកកាន់តែខិតជិតនឹងការប្រហារជីវិតដោយបាញ់សម្លាប់ ដោយចោទពីតួនាទីរបស់គាត់នៅក្នុងបន្ទប់ពិសោធន៍គ្រឿងញៀនសំងាត់មួយក្បែរទីក្រុងចាកាតា ។
ដោយជាប់ពន្ធនាគារក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយះពេល១០ឆ្នាំមកហើយ បុរសដែលមានកូនបួននាក់រូបនេះបានបដិសេធនឹងការចោទប្រកាន់ ដោយនិយាយថា ការដំឡើងគ្រឿងម៉ាស៊ីនឧស្សាហកម្មនេះ គឺដើម្បីបង្កើតរោងចក្រផលិតថ្នាំពណ៌ ៕