Mean Leap News
Thursday, September 14, 2017
គ្រឿងចក្រ និងសម្ភារសំណង់ ជាងបួនពាន់តោន នឹងត្រូវបញ្ជូនទៅកាន់ស៊ីរី ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធ
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា គ្រឿងចក្រ និងសម្ភារសំណង់ចំនួនជាងបួនពាន់តោន នឹងត្រូវបញ្ជូនទៅកាន់ស៊ីរី ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះឡើងវិញ បន្ទាប់ពីបែកបាក់ខ្ទេចខ្ទីស្ទើរទាំងស្រុងក្នុងសង្គ្រាមជាង៦ឆ្នាំមកនេះ។ ទីក្រុងនានារបស់ស៊ីរីដែលរំដោះបានពីដៃក្រុមរដ្ឋឥស្លាម គឺជាគោលដៅចម្បងនៃគម្រោងជួសជុលស្ដារឡើងវិញនេះ ដែលត្រូវចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ។
Labels:
ព័ត៌មានអន្តរជាតិ
Tuesday, September 12, 2017
៨០ភាគរយព័រទុយហ្គាល់ រងគ្រោះខ្លាំង ដោយសារគ្រោះរាំងស្ងួត ក្នុងរយៈពេល២០ឆ្នាំមិនធ្លាប់មាន
ព័រទុយហ្គាល់ ៖ ប្រជាជនព័រទុយហ្គាល់ជាច្រើន កំពុងរងគ្រោះដោយគ្រោះរាំងស្ងួត ដែលបានបង្កឲ្យមានដី ប្រេះក្រហែងនៅផ្នែកជាច្រើននៅប្រទេសនេះ ដោយផ្ទៃដីជាង៨០ភាគរយ នៅប្រទេសព័រទុយហ្គាល់ ត្រូវបានបញ្ជាក់ជាផ្លូវការថា កំពុងរងគ្រោះខ្លាំង ដោយសារស្ថានភាពគ្រោះរាំងស្ងួត ដែលមានកម្រិតខ្លាំងបំផុត ក្នុងរយៈពេលជាង២០ឆ្នាំនេះ។
Labels:
ព័ត៌មានអន្តរជាតិ
Monday, September 11, 2017
ព្យុះ Hurricane Katia បាននិងកំពុងវាយប្រហារម៉ិចស៊ីកូ នឹងសម្លាប់មនុស្ស ៩០នាក់
ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចំនួនមនុស្សសា្លប់ដោយសារគ្រោះរញ្ជួយដី កម្រិត៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃ៧ កញ្ញា កន្លងទៅ បានកើនដល់៩០នាក់ហើយ ខណៈមនុស្ស២០០នាក់បានរងរបួស និងជិតមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់។
Labels:
ព័ត៌មានអន្តរជាតិ
ស្ពានបេតុងឆ្លងទន្លេសាប ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦ ត្រូវសាងសង់ក្នុងកំឡុងខែតុលាខាងមុខនេះហើយ
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងមានស្ពានបេតុងមួយទៀត ដែលឆ្លងកាត់ទន្លេសាប ដែលគ្រោងបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលាឆ្នាំនេះ ។
Labels:
សន្តិសុខសង្គម
Thursday, September 7, 2017
ព្យុះកំបុតត្បូង Irma បំផ្លិចបំផ្លាញតំបន់ Caribbean យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានស្លាប់
Puerto Rico ៖ នៅថ្ងៃទី៦ សីហា ព្យុះកំបុតត្បូង Irma បានបង្កជាការបំផ្លិចបំផ្លាញដ៏សាហាវ នៅតំបន់ Caribbean និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៩នាក់។
ព្យុះអាត្លង់ទិកដែលមានឥទ្ធិពលខ្លាំងបំផុត ក្នុងកំណត់ត្រាមួយនេះ ដែលជាព្យុះប្រភេទប្រាំ គឺបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសPuerto Rico កាលពីយប់ថ្ងៃពុធ។
ព្យុះអាត្លង់ទិកដែលមានឥទ្ធិពលខ្លាំងបំផុត ក្នុងកំណត់ត្រាមួយនេះ ដែលជាព្យុះប្រភេទប្រាំ គឺបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសPuerto Rico កាលពីយប់ថ្ងៃពុធ។
Labels:
ព័ត៌មានអន្តរជាតិ
រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ពានជ្រោយចង្វារចាស់ នឹងត្រូវផ្អាកដំណើរការទាំងស្រុង ចាប់ពីថ្ងៃទី១ តុលា នេះទៅ
រាជធានីភ្នំពេញ៖ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងប្រកាសថា នឹងត្រូវផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុង ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧តទៅ រហូតការដ្ឋានជួសជុលត្រូវបានចប់ជាស្ថាពរ នៅអំឡុងឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ កញ្ញា ។
Labels:
សន្តិសុខសង្គម
Wednesday, September 6, 2017
មាន៨ប្រទេស ដែលបានកក់កៅអីទៅលេង World Cup នៅរុស្សី
កម្ពុជា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ដែលប្រព្រឹត្តរៀងរាល់ ៤ឆ្នាំម្ដងនោះ នឹងធ្វើឡើងនៅទឹកដីប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។ បច្ចុប្បន្នមានប្រទេសចំនួន ៦ហើយ ដែលបានឆ្លងផុតការជំរុះ ហើយនឹងឡើងលេង World Cup នាឆ្នាំក្រោយ។
Labels:
កីឡា
Saturday, September 2, 2017
នៅថ្ងៃទី១០ កញ្ញាខាងមុខនេះ ព្យុះសង្ឃរា Irma វាយប្រហារសហរដ្ឋអាមេរិក
អាមេរិក៖ សង្ឃរាឈ្មោះ Irma បានវិវឌ្ឍន៍ខ្លួនចំនួន ២លើកមកហើយ កាលពីថ្ងៃទី៣១ សីហា ហើយនៅពេលនេះ វាបានក្លាយជាព្យុះកម្លាំងប្រភេទទី៣ ហើយព្យុះសង្ឃរាមួយនេះនឹងបន្តធ្វើដំណើរ តម្រង់មកភាគខាងលិច នៅមហាសមុទ្រអាត្លង់ទិច ជាមួយនឹងកម្លាំងបក់បោក ១១៥ម៉ាយ ក្នុងមួយម៉ោង។
Labels:
ព័ត៌មានអន្តរជាតិ
Subscribe to:
Posts (Atom)