Saturday, August 5, 2017

គ្រោះរញ្ជួយដីកម្រិត៥,៤រ៉ិចទ័រ វាយប្រហារភាគខាងត្បូង ហ្វីលីពីន



ហ្វីលីពីន ៖ បើតាមក្រុមឃ្លាំមើល អំពីគ្រោះរញ្ជួយដី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៤រ៉ិចទ័រ បានវាយប្រហារតំបន់ខ្លះ នៃភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃទី៥ សីហា  ។
វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដី ហ្វីលីពីន ហៅថា (Phivolcs) បានឲ្យដឹងថា ដំបូងឡើយ ករណីរញ្ជួយដីវាកក្រើកឡើងខ្លាំង ដោយបានកើតឡើង នៅម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ដែលមានចម្ងាយ២២គីឡូម៉ែត្រ
ស្ថិតនៅភាគអាគ្នេយ៍ នៃទីប្រជុំជន Malapatan នៅក្នុងខេត្ត Sarangani រដ្ឋ Mindanao ដែលមានជម្រៅ៣០គីឡូម៉ែត្រ ។
Phivolcs បានឲ្យដឹងថា ការរញ្ជួយ គឺមានកម្លាំងកម្រិត៤រ៉ិចទ័រ ក្នុងក្រុង Davao del Sur ដែលមានពលរដ្ឋ រស់នៅប្រមាណ១៥០.០០០នាក់   ចំនៅរដ្ឋធានី Davao រងការរញ្ជួយកម្រិត៣រ៉ិចទ័រ ។
ការិយាល័យគ្រោះរញ្ជួយដី បានឲ្យដឹងថា គ្មានការបំផ្លិចបំផ្លាញ ដែលត្រូវបានរំពឹងថា កើតមាន ប៉ុន្តែអាចនឹងមានការរញ្ជួយ កើតឡើងជាច្រើនបន្តបន្ទាប់គ្នា ។
ហ្វីលីពីនជាប្រទេសមួយ ដែលមានទីតាំងស្ថិតនៅចំរង្វង់ នៃអគ្គី កើតឡើងនៅតំបន់ប៉ាស៊ីហ្វិក ដែលជាទ្វីបរងនូវការប៉ះទង្គិចច្រើន បង្កជាការរញ្ជួយដីជាញឹកញាប់ និងមានសកម្មភាព នៃការបន្ទុះភ្នំភ្លើងទៀតផង ៕