Tuesday, August 8, 2017

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ សូមអញ្ចើញមកទទួលលិខិតបញ្ជាក់ការងារ

​រាជធានី​ភ្នំពេញ ៖គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា ក្រសួងការងារថៃបានជូនដំណឹងមកគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃថា ចន្លោះពីថ្ងៃទី២៤ កក្កដា រហូតដល់ថ្ងៃទី៧ សីហា ឆ្នាំ២០១៧ នេះ
មកបង្ហាញខ្លួននៅការិយាល័យទាំង ៩៧កន្លែង របស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ៕