Tuesday, August 8, 2017

​ជំងឺ​គ្រុនផ្តាសាយ​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​ របស់​ទីក្រុង​ហុងកុង សម្លាប់​មនុស្ស​ ​៣២០​នាក់​ហើយ

ចិន៖ ការ​រាតត្បាត​នៃ​ជំងឺ​គ្រុនផ្តាសាយ​នៅក្នុង​តំបន់​រដ្ឋបាល​ពិសេស​របស់​ទីក្រុង​ហុងកុង ​បានសម្លាប់​មនុស្ស​ចំនួន​៣២០​នាក់​ហើយ ខណៈដែល​តួលេខ​នេះ​ត្រូវបាន​គេ​អះអាងថា គឺ​ខ្ពស់ជាង​ឆ្នាំមុន​ ហើយរហូតមកទល់​ពេលនេះ ករណី​ជំងឺ​គ្រុនផ្តាសាយ​នេះ​ មាន​ចំនួន​៤៥៦​ករណីហើយ ​ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​គឺជា​មនុស្ស​ចាស់​ដែលមាន​អាយុ​លើសពី​៦៥​ឆ្នាំ​ នេះបើតាមការដឹងពីក្រសួងសុខាភិបាល​ទីក្រុង​ហុងកុង​។
ប្រភព​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​៥ ឧសភា មកដល់​ថ្ងៃទី​៦ សីហា​ កុមារ​ចំនួន​១៩​នាក់ ​ត្រូវបាន​រកឃើញថា​បាន​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​នេះ ដោយ​ក្នុងនោះ​៣​នាក់​បាន​បាត់​បង់ជីវិត​។​
​យោងតាម​ទិន្នន័យ​ដែល​បានមកពី​ក្រសួងសុខាភិបាល​ទីក្រុង​ហុងកុង​  ចំនួន​ករណី​ជំងឺ​គ្រុនផ្តាសាយ​នេះ ​បាន​កើនឡើង​ខ្ពស់បំផុត​កាលពី​ពាក់កណ្តាល​ខែកក្កដា ប៉ុន្តែ​ថយចុះ​វិញ​នៅក្នុង​រយៈពេល​៣​សប្តាហ៍​ចុងក្រោយ​នេះ​៕