អាមេរិក៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយ កាលពីយប់ថ្ងៃអាទិត្យ ថា ទីភ្នាក់ងារការពារមីស៊ីសហរដ្ឋអាមេរិក (MDA) និងយោធាអាមេរិក បានអនុវត្តន៍ទៅលើការបាញ់សាកល្បង ប្រព័ន្ធការពារស្ទាក់ចាប់មីស៊ីល ដោយប្រើប្រាស់ខែលការពារមីស៊ីល (THAAD) ។MDA ក៏បានឲ្យដឹងថា C-17 ត្រូវបានដឹកជញ្ជូនដោយយោធា និងបាញ់គ្រាប់មីស៊ីលផ្លោង ដែលមានរយៈចម្ងាយមធ្យម (MRBM) នៅមហាសមុទ្រប៉ាស៊ីហ្វិក គឺ "បានដឹង ដំណើរការ និងការស្ទាក់ចាប់" ដោយប្រព័ន្ធសព្វាវុធ THAAD នៅទីតាំងកំពង់ផែអវកាសប៉ាស៊ីហ្វិក នៅតំបន់ Kodiak រដ្ឋ Alaska សហរដ្ឋអាមេរិក ។
ការធ្វើតេស្តនេះ ត្រូវបានដាក់បញ្ចូល ដោយមានការប្រមូលផ្តុំទិន្នន័យ នៃការគំរាមកំហែង ពីប្រព័ន្ធស្ទាក់ចាប់ការហោះហើររបស់ THAAD នេះជាការសាកល្បងលើកទី១៥ហើយ សម្រាប់ការប្រើប្រាស់ប្រព័ន្ធសព្វាវុធ THAAD ៕