រាជធានីភ្នំពេញ៖ ក្រុមហ៊ុន SOPHIYA Travel & Tours បានប្រកាសតម្លៃសំបុត្រយន្តហោះយ៉ាងពិសេស សម្រាប់ការធ្វើដំណើរក្នុងស្រុក ទៅមក ភ្នំពេញ-សៀមរាប ត្រឹមតែ ២៣ដុល្លារប៉ុណ្ណោះ តម្លៃនេះ គឺថោកជាងការជិះរថយន្តក្រុងមួយចំនួនទៅទៀត។ចំពោះការហោះហើរធ្វើឡើងតាមរយៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ ដែលធ្វើការហោះហើរដោយយន្តហោះធុនធំប្រភេទ Airbus A320 ប្រកបដោយផាសុខភាព ទាំងទៅ និងមក ហើយយន្តហោះនោះសុទ្ធតែជាយន្តហោះថ្មីទាំងអស់។
តាមប្រភពបានបញ្ជាក់ថា ការបញ្ចុះតម្លៃពិសេសនេះ នឹងបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ សម្រាប់ការកក់សំបុត្រ និងបញ្ជាក់ព័ត៌មានបន្ថែម ពីតម្លៃពិសេសនេះ ប្រិយមិត្តអាចទាក់ទងទៅកាន់លេខ ០១៥ ៨៣២ ២៧២ / ០១២ ៧៩ ៨៨ ៧៩ និង ០១៦ ៦១៨ ៧៧៧ ៕