រាជធានីភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៥១ របស់ចិន កំពុងស្វែងរកគូដៃពាណិជ្ជកម្មនៅកម្ពុជា ដើម្បីផ្គត់ផ្គង់រថយន្តខ្នាតតូច ដើរដោយប្រព័ន្ធអគ្គិសនី ដែលមានតម្លៃទាបត្រឹម ១,០០០ ដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ម៉ាក Solo ដែលមានមូលដ្ឋាននៅទីក្រុង តឺចូវ ប្រទេសចិន ពិតជាល្អមែនបើមាននៅកម្ពុជានោះមែន។នៅក្នុងការជួបវិនិយោគិនពីប្រទេសចិនក្នុងកម្មវិធីផ្លូវសូត្រសមុទ្រម្សិលមិញនេះ លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជាបានឲ្យងដឹងថា ក្រុមហ៊ុននេះ ដែលមានរោងចក្រផលិតរថយន្តខា្នតតូច ដើរដោយអគ្គិសនី គ្រោងនាំយករថយន្តតម្លៃទាបត្រឹមតែ ១ពាន់ដុល្លារ មកផ្គត់ផ្គង់នៅកម្ពុជា ហើយពេលនេះគឺកំពុងស្វែងរកវិនិយោគិនក្នុងស្រុកដើម្បីនាំចូលមកក្នុងទីផ្សាររថយន្តនៅកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ។
រឿងដែលមិននឹកស្មានដល់ មកទល់នឹងពេលនេះ ក្រុមហ៊ុននេះបានផលិតរថយន្តអគ្គិសនីរហូតដល់ ១លានគ្រឿង និងបានផ្គត់ផ្គង់តាមបណ្ដាប្រទេសមួយចំនួនផងដែរ។ ដោយឡែកលក្ខណៈពិសេសនៃរថយន្តនេះគឺចំណាយតែ ១ដុល្លារប៉ុណ្ណោះ ហើយអាចធ្វើដំណើរបានចម្ងាយដល់ទៅ ១០០គីឡូម៉ែត្រ វាពិតជាមិនគួរឲ្យជឿទាល់តែសោះ ។
ហើយបន្ទាប់ពីបានដឹងដំណឹងនេះភ្លាម តាមរយះ Facebook ក៏មានមតិជាច្រើនបានលើឡើងថា បើមានមែននោះពួកគេនឹងសាកល្បងប្រើហើយ ព្រោះមើលទៅវាងាយស្រួលជិះម៉ូតូ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ហើយមួយវិញទៀតវាក៏មានតម្លៃសមរម្យណាស់ សម្រាប់ពួកគេអាចមានលទ្ធភាពទិញវាយកមកប្រើ ម្យ៉ាងវិញទៀតនោះអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍រឹតតែខ្លាំងនោះ គឺចំណាយតែ១ដុល្លារប៉ុណ្ណោះ អាចជិះបានដល់ទៅ ១០០គីឡូម៉ែត្រទៀត ពិតជាមានលក្ខណៈបស់គេមែន គ្រាន់តែលឺដឹងតែចង់សាកតែម្តង៕