Thursday, July 27, 2017

នៅខែកញ្ញាខាងមុខនេះ JICA ចំណាយទុនប្រមាណជិត ៣០លានដុល្លារអាមេរិក ជួលជួលស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន

​រាជធានីភ្នំពេញ​៖ ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បានចំណាយទុនប្រមាណជិត ៣០លានដុល្លារអាមេរិក សម្រាប់ការជួលជួលស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ចាស់​) ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​ឆ្នាំនេះ​តទៅ ដោយចំណាយពេលអស់រយៈ ២២ខែ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​រវាង លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន Obayashi Corporation of Japan នៅ​ថ្ងៃទី​២៥​ខែកក្កដា ម្សិលមិញ​នេះ នៅ​ទីក្រុង​តូ​ក្យូ​។

​ស្រប​ពេលដែល​ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​ផ្អាក​ដំណើរការ ស្ពានដែក​ប៉ា​ឡេ​មួយ​នឹងត្រូវ​សាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួសស្ពានចាស់ គឺចាប់ពី​ចំណុច​ក្បែរ​ឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ដែលមាន​ចម្ងាយ​ប្រហែល ២,៥​គីឡូម៉ែត្រ​ខាងជើង​ស្ពាន​ជ្រោយចង្វារ​ចាស់ ​​ហើយការ​ស្ថាប​ស្ពានដែក​ឆ្លងទន្លេ​សាប​នេះ និងធ្វើឡើងក្នុងខែសីហា គឺ​ស្ថិតក្រោម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ប្រើពេល ៦​ខែ នេះបើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី ​៕