ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយយោងទៅលើសេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញអំពីខេត្តមួយចំនួននឹងប្រឈមមុខនឹងខ្យល់ព្យុះនឹអាចបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំង និងបណ្តាលឲ្យមាន លិចទឹក និងបង្កឲ្យទឹកជំនន់ភ្លាមៗ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសូមធ្វើការចែកចាយជូននូវសារអប់រំសំខាន់ៗ ក្នុងការ បង្ការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុក្នុងអំឡុងពេលទឹកជំនន់។
បញ្ជាក់៖ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺឆ្លងរាតត្បាតគ្រប់ប្រភេទ សូមអ្នកជួយរាយការអំពីករណី ដែលអ្នកជួបប្រទះទៅកាន់លេខ ១១៥ ៕