Wednesday, July 26, 2017

ជំងឺគ្រុនឈាម​នៅ​សិរី​លង្កា​ សម្លាប់​មនុស្ស​៣០១​នាក់

សិរី​លង្កា​ ៖ នៅសិរី​លង្កា​មានមនុស្សស្លាប់ បានកើនឡើងដល់ ៣០១នាក់ហើយ និងមនុស្សប្រមាណជាង ១០៥០០០នាក់ កំពុងធ្លាក់ខ្លួនឈឺ និងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។អត្រាផ្ទុះជំងឺគ្រុនឈាមនៅឆ្នាំនេះ បានកើនឡើងជិត២ដង នៃចំនួនការចម្លងជំងឺគ្រុនឈាម កាលពីឆ្នាំ២០១៦កន្លងទៅ ដែលពេលនោះមានមនុស្សកើតជំងឺគ្រុនឈាម៥៥១៥០នាក់ប៉ុណ្ណោះ ។
វិបត្តិជំងឺគ្រុនឈាមនេះ បណ្ដាលមកពីភ្លៀងរដូវម៉ូសុង និងទឹកជំនន់នាពេលថ្មីៗ ដែលបានធ្វើឲ្យមានទឹកដក់តាមរណ្ដៅនានា, តាមគំនរសំរាមដែលរលួយដោយភ្លៀងធ្លាក់ជាប់ជាទីកន្លែង ដែលសត្វមូសអាចបង្កវីរុសនេះបាន។ ការដែលភ្លៀង នៅតែបន្តធ្លាក់ និងស្ថានភាពអនាម័យកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យមានក្ដីបារម្ភខ្លាចថា ជំងឺនេះនឹងបន្តរាលដាលថែមទៀត ៕