Wednesday, July 26, 2017
ជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌាសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់
ឥណ្ឌា ៖ មនុស្សយ៉ាងតិច ១៦នាក់ បានបាត់បង់ជីវិត និងអ្នកភូមិជាង ២៤០០០នាក់ទៀត ត្រូវបានជម្លៀសចេញពីលំនៅស្ថានរបស់ពួកគេ នៅក្នុងសប្ដាហ៍នេះ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារតំបន់ភាគខាងលិចប្រទេសឥណ្ឌា ។
ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ម៉ូតូទឹក និងឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្សជាង ៧៨៩នាក់ ក្នុងនោះរួមមានទាំងស្ត្រីមានផ្ទៃពោះចេញពីទឹកជំនន់ ដែលហូរកួចខ្លាំង នៅទូទាំងតំបន់រងគ្រោះ ។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន ១៦នាក់ ចាប់តាំងពីថ្ងៃចន្ទ និងថ្ងៃអង្គារមក ដែលភាគច្រើននៃអ្នកបាត់បង់ជីវិតទាំងនោះ ត្រូវបានរាយការណ៍មកថា គឺដោយសារលង់ទឹក និងការបាក់ស្រុតផ្ទះសម្បែង ៕
Labels:
ព័ត៌មានអន្តរជាតិ