Sunday, July 23, 2017

ហ្វីលីពីន៖ ចាប់ខ្លួនជនបរទេស៤៣នាក់ ពាក់ព័ន្ធជំរិតយកប្រាក់ពីស្ត្រីជនជាតិសិង្ហបុរី

ហ្វីលីពីន ៖ នគរបាលបាននិយាយថា ពួកគេបានចាប់ខ្លួនជនបរទេសចំនួន ៤៣នាក់ ដែលភាគច្រើនជាជនជាតិចិន បានចាប់ជំរិតស្រ្តីជនជាតិសិង្ហបុរីម្នាក់ យកប្រាក់ចំនួន ១៨ ម៉ឺនដុល្លារអាមេរិក ដើម្បីជាថ្នូរនឹងការដោះលែងខ្លួនគាត់ នៅឯកាស៊ីណូ មួយកន្លែងក្នុងទីក្រុង ម៉ានីល ។
នគរបាលបានបន្តថា ក្រុមឧក្រិដ្ឋជនដែលត្រូវបានគេជឿថា ជាក្រុមដែលរកស៊ីចងការប្រាក់ដោយយកការប្រាក់ខ្ពស់នោះ បានដាក់គោលដៅចាប់ជំរិតទៅលើជនបរទេសដែលចូលទៅលេងល្បែងតាមកាស៊ីណូ ។
គួររំឭកថា ចាប់តាំងពីឆ្នាំ ២០១៥ មក ករណីស្រដៀងគ្នាបែបនេះគឺមានចំនួន ១១ ករណីហើយ ដោយក្នុងនោះមានការពាក់ព័ន្ធទៅនឹងក្រុមពីរដែលមានជនជាតិចិន និងសិង្ហបុរី ៕