Sunday, July 23, 2017
ខេត្តភាគពាយព្យប្រទេសចិន មានរលកកម្ដៅ ៦៧ អង្សាសេ
ចិន ៖ នៅប្រទេសចិនរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏មានផ្នែកខ្លះទៀតរងគ្រោះដោយរលកកម្ដៅខ្លាំងផងដែរ ដូចជានៅទីក្រុងស៊ីអាននៅខេត្តសានស៊ី នៅភាគពាយព្យ នៃប្រទេសចិន គឺសីតុណ្ហភាពបានឡើងដល់កម្រិត ៦៧ អង្សាសេជាកម្រិតមួយខ្ពស់ជាងគេបំផុតនៅប្រទេសចិន ។
ទិន្នន័យបានបង្ហាញថា សីតុណ្ហភាពនៅលើផ្ទៃដីមានកម្រិត ៦៧ អង្សាសេ នៅទីក្រុងស៊ីអាន ដែលខ្ពស់ជាងគេ នៅក្នុងចំណោមទីក្រុងមួយចំនួនទៀត នៅខេត្តស៊ីនជាំង ប្រទេសចិន ។
ទីភ្នាក់ងារឧតុនិយមនៅទីក្រុងស៊ីអាន បានចេញសញ្ញាក្រហមប្រកាសពីស្ថានភាពសីតុណ្ហភាពខ្ពស់ ពីថ្ងៃម្សិលមិញនេះ ហើយបានព្យាករថា សីតុណ្ហភាពអាចបន្តកើនឡើង នៅផ្នែកផ្សេងទៀត រហូតដល់ជាង ៤០ អង្សាសេនៅរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានចេញបទបញ្ជាគ្រាអាសន្ន ដើម្បីដោះស្រាយបញ្ហាអាកាសធាតុនេះ ៕
Labels:
ព័ត៌មានអន្តរជាតិ