Sunday, July 23, 2017

ឆ្នេរសមុទ្រប្រទេសតួកគី ទទួលរងគ្រោះរញ្ជួយដី ៦,៧ រ៉ិចទ័រ



តួកគី ៖ នៅឯឆ្នេរសមុទ្រ Aegean របស់ប្រទេសតួកគី និងកោះរបស់ប្រទេសក្រិកដែលនៅក្បែរនោះ បានទទួលរងគ្រោះរញ្ជួយដី ៦,៧ រ៉ិចទ័រ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ដោយបណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយនាំគ្នារត់ចេញពីកន្លែងស្នាក់នៅរបស់ពួកគេដោយខ្លាចថាមានការដួលរលំ ។

យោងតាមសេវាភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកឲ្យដឹងថា រញ្ជួយដីនោះមានកម្រិត ៦,៧ រ៉ិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រ ហើយចំណុចកណ្តាលនៃកន្លែងរញ្ជួយដីនោះគឺមានទំហំ ១០ គីឡូម៉ែត្រនៅក្នុងភាគខាងត្បូងទីក្រុង Bodrum ប្រទេសតួកគី និងមានទំហំ ១៦ គីឡូម៉ែត្រក្នុងភាគខាងកើតឆៀងឦសាននៃកោះ Kos របស់ប្រទេសក្រិក ។

គួរបញ្ជាក់ថា ប្រទេសក្រិក និងប្រទេសតួគីគឺស្ថិតនៅក្នុងតំបន់មួយដែលងាយទទួលរងគ្រោះពីការរញ្ជួយដី ៕