(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែសីហា មានដូចជា៖
តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៥៥០រៀលក្នុង១លីត្រ, តម្លៃសាំងស៊ុបពែរ ត្រូវលក់មិនឲ្យលើសពី ៣,៦៥០រៀលក្នុង១លីត្រ និងតម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៣០០រៀលក្នុង១លីត្រ៕