ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមរៀបចំការចុះឈ្មោះបោះឆ្នោត សម្រាប់ពលរដ្ឋ ដែលមិនបានចុះឈ្មោះ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ កន្លងទៅ រីឯពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ អាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខតែម្តង ដោយពួកគេមិនចាំបាច់មកចុះឈ្មោះម្តងទៀតទេ៕