Tuesday, July 25, 2017
ក្រុមម៉ាហ្វីយ៉ាជនជាតិចិន៣១នាក់ ត្រូវបានត្រលប់ទៅប្រទេសកំណើតវិញ
រាជធានីភ្នំពេញ ៖ នគរបាលកម្ពុជា បញ្ជូនក្រុមម៉ាហ្វីយ៉ាជនជាតិចិន ៣១នាក់ ដែលបានជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេត ទៅប្រទេសចិនវិញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧។ ប្រតិបត្តិការចាប់បញ្ជូនក្រុមម៉ាហ្វីយ៉ាចិនទៅប្រទេសវិញនេះ ដឹកនាំដោយ ឯកឧត្តម ឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងតាមជើងហោះហើរ នៅព្រលានយន្តហោះខេត្តព្រះសីហនុ និងព្រលានយន្តហោះ ខេត្តសៀមរាប ៕
Labels:
សន្តិសុខសង្គម