Friday, July 28, 2017

គ្រោះ​ទឹកជំនន់​នៅ​ចិន សម្លាប់​មនុស្ស​ជាង៧០១​នាក់​ ​និង៣៤៧នាក់ទៀតបាត់ខ្លួន

ចិន ៖ មនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅចិន បានកើនឡើងដល់ ៧០១នាក់ហើយ និងមនុស្ស ៣៤៧នាក់ផ្សេងទៀត បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយរហូតដល់ពេលនេះ ។ក្រៅពីស្លាប់មនុស្ស៧០១នាក់ និងបាត់ខ្លួន៣៤៧នាក់ ទឹកជំនន់នៅចិន ក៏បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ប្រមាណជាង ៧៤៥០០ខ្នងផងដែរ ដែលជាគ្រោះមហន្តរាយ ធម្មជាតិដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ១៩៩៨កន្លងមក។

មន្ត្រីរដ្ឋាភិបាលចិន បានប៉ាន់ប្រមាណថា ការខូចខាតដោយគ្រោះទឹកជំនន់នេះ អាចមានតម្លៃទឹកប្រាក់ប្រមាណជាង ២២ពាន់លានដុល្លារអាមេរិក ហើយមនុស្សប្រមាណជាង ៤លាន នាក់ កំពុងទទួលរងផងប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនេះ៕