ថៃ៖ មជ្ឈមណ្ឌលបណ្ដោះអាសន្នសរុបចំនួន ១០១ បានចាប់ផ្តើមគម្រោងរយៈពេល ១៥ថ្ងៃ ដើម្បីចុះឈ្មោះពលករចំណាកស្រុកបរទេស នៅទូទាំងប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ។រដ្ឋមន្ត្រីក្រសួងការងារលោក Sirichai Dithakul បាននិយាយថា “យើងជឿថា យើងនឹងអាចធ្វើឲ្យស្របច្បាប់ ចំពោះពលករចំណាកស្រុក ចំនួន២លាននាក់ ក្នុងអំឡុងពេលនេះ”។
ទន្ទឹមនោះ លេខាធិការអចិន្រៃ្តយ៍ក្រសួងការងារលោក ML Puntrik Smiti បាននិយាយថា ខេត្ត Saraburi Chon Buri និង Kamphaeng Phet គឺជាខេត្តកំពូលទាំងបី ដែលមានចំនួនពលករចំណាកស្រុក ចុះបញ្ជីច្រើនជាងគេកាលពីម្សិលមិញ។
លោកបន្តថា “ជនជាតិមីយ៉ាន់ម៉ា គឺជាក្រុមពលករចំណាកស្រុក ធំបំផុតដែលបានចុះឈ្មោះ ហើយបន្ទាប់មកទៀតគឺកម្ពុជា និងឡាវ” ៕