ចិន ៖ ភ្លៀងបានធ្លាក់ខ្លាំង នៅក្នុងតំបន់ជាច្រើន នៃខេត្ត សានហ្ស៊ី ភាគពាយព្យប្រទេសចិន កាលពីថ្ងៃទី២៥ កក្កដា ដោយបានធ្វើឲ្យកម្រិតទឹកទន្លេដាលី កើនឡើង និងបណ្តាលឲ្យមានជំនន់ទឹកភ្លៀង ។
ភ្លៀងបានវាយប្រហារទៅលើតំបន់ និងស្រុកសរុបចំនួន ៧៤ នៅក្នុងខេត្ត សានហ្ស៊ី ចាប់តាំងពីព្រឹកថ្ងៃអង្គារ រហូតមកដល់ព្រឹកថ្ងៃពុធនេះ រីឯកម្រិតទឹកទន្លេ ដាលី បានកើនឡើងរហូតដល់ ៨២៣,១ ម៉ែត្រ ជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន ៕