Thursday, November 5, 2015

ប្រធានាធិបតី Obama គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ

WASHINGTON៖ កាលពី​ថ្ងៃ​ពុធ ទី​៤ ខែវិច្ឆិកា ទីក្រុង​ប្រឹក្សា​ម្នាក់​បាន​និយាយថា ប្រធានាធិបតី​អាមេរិក Barack Obama នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ​នៅ​ឆ្នាំក្រោយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​លោក​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នោះ ។
​លោក Ben Rhodes ជំនួយការ​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយថា លោក Obama នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ ដោយ​លោក​ចូលរួម​សន្និសីទ​អាស៊ាន ក្នុង​ប្រទេស​ក្រីក្រ​នេះ ប៉ុន្តែ​ជា​ប្រទេស​សេដ្ឋកិច្ច​កំពុង​រីកចំរើន ដែល​ធ្លាប់​ត្រូវ​បាន​ទំលាក់​គ្រាប់បែក​យ៉ាងធ្ងន់ធ្ងរ ដោយ​សហរដ្ឋអាមេរិក កាលពី​សម័យ​សង្គ្រាម​វៀតណាម ។ និយាយ​នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​អ្នកជំនាញការ​នយោបាយ លោក Rhodes បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ប្រទេស​ឡាវ កាលពី​ពេល​ថ្មីៗ​នេះ បាន​ជួយ​ផ្ដល់​នូវ​លក្ខខណ្ឌ​ជាច្រើន ដើម្បី​ទទួលបាន​ជោគជ័យ សម្រាប់​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​ទីក្រុង Vientiane សម្រាប់​ឆ្នាំ​២០១៦ ។
​ប្រធានាធិបតី​អាមេរិក នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​ខែ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ ។ ការចូលរួម​របស់​លោក​ក្នុង​កិច្ចប្រជុំ​នេះ ក៏​ដូចជា​ការខិតខំ​បង្កើន​ជំហរ​ជា​ក្រុម និង​បញ្ចាក់​ពី​គោលបំណង​យ៉ាង​ពិតប្រាកដ របស់​អាមេរិក ចំពោះ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ៕