Tuesday, November 17, 2015

អង្គការ​រដ្ឋ​អ៊ីស្លាម ISIS ព្រមាន​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ជាការ​សងសឹក

ស៊ីរី៖ ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​វិច្ឆិកា​នេះ ក្រោយ​ពី​ការវាយប្រហារ​បែប​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​សុក្រ​ទី​១៣ ខែវិច្ឆិកា​ដដែល​, អង្គការ​រដ្ឋ​អ៊ីស្លាម ISIS បាន​ព្រមាន​វាយប្រហារ​បែប ភេរវកម្ម​ទៅលើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ជា​បន្ត​ទៀត ជា​ការសង​សឹក​ទៅ​នឹង ប្រតិបត្តិការ​វាយ ប្រហារ​ទៅលើ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ី​រី ។​

​    ​យោង​តាម​វីដេអូ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​អង្គការ​នេះ​បាន​បង្ហាញថា អង្គការ​រដ្ឋ​អ៊ីស្លាម ISIS បាន​ប្តេជ្ញា​រួច​ជា​ស្រេច​ហើយ ក្នុង​ការចូលទៅ​វាយប្រហារ​នៅ​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស មួយចំនួនទៀត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិ​ក ជាពិសេស​គឺ​ចូល​ទៅ​វាយប្រហារ​នៅ​កណ្តា ល​ទីក្រុង​ញូយ៉ក​តែម្តង ដែល​ជា​សងសឹក​ចំពោះ​ចំណាត់ការ​ខាង​យោធា​របស់​ប្រទេស​ទាំងនេះ ទៅ អង្គការ​រដ្ឋ​អ៊ីស្លាម ISIS នៅ​ប្រទេស​ស៊ី​រី ។​
​    ​ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA បាន​អះអាង​ថា ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ទំនងជា​មាន​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ផ្សេងទៀត ស្រដៀង​នឹង​ការវាយប្រហារ​នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ​ទី​១៣​វិច្ឆិកា​។ ទន្ទឹមពេល​គ្នា​នេះ គេ​ឃើញ​មាន​វីដេអូ​មួយ​ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​គំរាម​វាយប្រហារ អាមេរិក​ដល់​ទីក្រុង​វ៉ាស៊ីនតោន ។​
​លោក Jonh Brennan ប្រមុខ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក បាន​និយាយ​ទៅកាន់​ក្រុម​ការងារ​មួយ​ក្តាប់​តូច​នៅ​វ៉ាស៊ីនតោន ដោយ​បាន​បញ្ជាក់បន្ថែម​ទៀតថា ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ស្ងប់ចិត្ត​នឹង​សកម្មភាព​វាយប្រហារ​យ៉ង់​ឃ្នង​កាប់សម្លាប់​មនុស្ស នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ឬ​ពង្រីក​មនោ​គម វិជ្ជា សាបព្រោះ​អំពើហិង្សា​នៅ​តំបន់​ដើម​បូ​ព៌ា អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក​ទេ តែ​បាន​និង​កំពុង​រៀបចំ​ប្រតិបត្តិការ​នៅ​ក្រៅ​តំបន់​ដែន​អំណាច​ទាំងនេះ តាមរយៈ​ការវាយប្រហារ​ភេរវកម្ម ធ្វើឱ្យ​ស្លាប់​ជីវិត​ឱ្យបាន​ខាង​តែ​ច្រើន ។​
​បើ​តាម​ប្រមុខ​ចារកិច្ច​អាមេរិក ភ្នាក់ងារ​សន្តិសុខ និង​ចារកិច្ច​អាមេរិក នៅពេលនេះ កំពុង​ធ្វើការ​យ៉ាង​ប្រញឹក និង​ពិចារណា​លើ​គ្រប់​ចំណុច ដើម្បី​ប្រមើល​មើល​ថា​តើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​មាន​សមត្ថភាព​រៀប​ចំ​ផែនការ​ភេរវកម្ម​លេចចេញ​តាម​ណា​ខ្លះ​។ អាមេរិក​ក៏​កំពុង​សហការ​យ៉ាង​ជិត ស្និទ្ធិ​ជាមួយ​ស​មភាគីបារាំង និង​រុស្ស៊ី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង សកម្មភាព​ភេរវ​និយម​នេះ​។​
​សូមបញ្ជាក់​ថា កាលពី​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែវិច្ឆិកា​កន្លង​មកនេះ នាយករដ្ឋមន្ត្រី​បារាំង ក៏​បាន​ទ​ទួ ល​ស្គាល់​ដែលថា បារាំង​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​។ គឺជា​សង្គ្រាម​ទល់នឹង​ភេរវកម្ម ដែល​អាច​បន្ត​កើតមាន​តទៅ​ទៀត​នា​ថ្ងៃ​ខាង​មុខ​ក្នុង​ប្រទេស​បារាំង​។ ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏​បាន​អះអាង​ថា​មាន​ការរៀបចំ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​នឹង​អង់គ្លេស​ដូច​បារាំង​ដែរ​។ ក្នុង​រយៈពេល​៦​ខែ​កន្លងមក នេះ អង់គ្លេស​កម្ចាត់​ផែនការ​ភេរវកម្ម​បាន​ទាន់ពេលវេលា​ដល់​ទៅ​៧ ។​
​មិនដឹង​ដោយហេតុ​ចៃដន្យ ឬ​យ៉ាងណា ការបញ្ជាក់​របស់​បារាំង​អង់គ្លេស អាមេរិក ធ្លាក់​មក​ជួន​ចំពេល ដែល​មាន​ការ​បង្ហោះ​ខ្សែ​វីដេអូ​មួយ ផ្សព្វផ្សាយ​អំពី​ការគំរាមកំហែង របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ចង់​វាយប្រហារ​ភេរវកម្ម​លើ​គ្រប់​បណ្តា​ប្រទេស​ក្នុង​ក្រុមប្រឹក្សា សម្ព័ន្ធ​អន្តរជាតិ​ដែល​បើក​ការវាយប្រហារ​ផ្លូវអាកាស​លើ​ស៊ី​រី​និង អ៊ីរ៉ាក់​។ នៅ​ក្នុង​វីដេអូ​នោះ បានបង្ហាញ​ថា បុរស​ម្នាក់​បាន​ស្បថ​ថា​នឹង​ធ្វើ​ការវាយប្រហារ​អាមេរិក ឱ្យ​ដល់​ក្រុង​វ៉ាស៊ីនតោន​តែម្តង​។​ប៉ុន្តែ​ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ គេ​ពុំ​ទាន់​អាច​ផ្ទៀងផ្ទាត់​អំពី​ភាព​ពិត​នៃ​ខ្សែ​វីដេអូ​នេះ​នៅឡើយ​ទេ​។​
​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron បានអោយ ដឹងថា រហូតដល់​ឆ្នាំ​២០១៥​នេះ ជនជាតិ​អង់គ្លេស​ប្រមាណ​ជាង​១៦០០​នាក់ បាន​ចុះចូល​ជាមួយនឹង ក្រុម​អង្គកា​រដ្ឋ​អ៊ីស្លាម ISIS ហើយ​ក្រុម ISIS ដែល​ជា​ជនជាតិ​អង់គ្លេស​ប្រមាណ​ជាង​៥០០​នាក់ កំពុង រស់​នៅលើ​ទឹកដី​អង់គ្លេស ក្នុង​ការផ្តល់​ព័ត៌មាន​ទៅ​ប្រមុខ​ដឹកនាំ ISIS និង​កំពុង​រៀបចំ​គម្រោង វាយ ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​អង់គ្លេស ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន ។​
​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ សហរដ្ឋអាមេរិក​រួម​ជាមួយនឹង​បណ្តា​ប្រទេស ជា​សម្ព័ន្ធមិត្ត បាន​ចេញ​មុខ​ធ្វើ​សង្គ្រាម​យ៉ាង​ពេញទំហឹង​ជាមួយនឹង​អង្គការ​ភេរវកម្ម​ពិភពលោក អាល់ កៃ​ដា និង​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​ISIS នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម  ដែល​បង្ករ​ឡើង​ដោយ​អង្គការ​ភេរវកម្ម​ពិភពលោក អាល់ កៃ​ដា និង​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​ISIS ពី​សំ ណាក់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​ទេ ដោយ​ក្រុម​ភេរ​វករ​ទាំងនេះ នៅតែ​មាន​វត្តមាន និង​ធ្វើ​សកម្មភាព​បែប​ភេរវកម្ម​នៅ​ជុំវិញ​លើ​ពិភពលោក​ដដែល ។​
​    ​ក្រុមអ្នកតាមដាន​ព្រឹត្តិការណ៏​អន្តរជាតិ បានអោយដឹងថា មូលហេតុ​សំខាន់​ពីរ​យ៉ាង ដែល​ស ហ​រដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត មិន​អាច​បញ្ចប់​ចលនា​ភេរវកម្ម​របស់​ក្រុម​ភេរ​វករ​ពិភពលោក​បាន គឺ​ទី​១ ដោយសារ​តែ​ក្រុម​ភេរ​វករ គឺជា​មនុស្ស​ដែល​សហរដ្ឋអាមេរិក​បាន​បង្កើត​និង​បង្វឹក​ដោយផ្ទាល់​ចាប់​តាំ ង​ពី​ឆ្នាំ​១៩៤៥កន្លងមក ។​
​    ​សូម​រំឭក​ជូន​បន្តិច​ដែរ​ថា កាលពី​ជាង​៧០​ឆ្នាំមុន សហរដ្ឋអាមេរិក​និង​អតីត​សហភាពសូវៀត បាន​បង្កើត​សង្គ្រាមត្រជាក់​ជាមួយ​គ្នា​យ៉ាង​ក្តៅគគុក ដោយ​ព្យាយាម​ដណ្តើម​យក​ទីតាំង​ភូមិសាស្ត្រ នយោបាយ​នៅ​ជុំវិញ​ពិភពលោក ។​
​នៅ​ប្រទេស​អា​ហ្វ​ហ្កានិ​ស្ថាន អតីត​សហភាពសូវៀត បាន​គាំទ្រ​ខាង​រដ្ឋាភិបាល ប៉ុន្តែ​សហរដ្ឋ អាមេរិក​បាន​បង្កើត​ក្រុម​ឧទ្ទាម​មួយក្រុម ឈ្មោះថា មូចា​ហ៊ី​ឌីន ដើម្បី​ធ្វើ​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ជាមួយ រដ្ឋាភិបាល​អា​ហ្វ​ហ្កានិ​ស្ថាន ដែល​គាំទ្រ​ដោយ​អតីត​សហភាពសូវៀត ។​
​សង្គ្រាម​កាប់សម្លាប់​គ្នា រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្កានិ​ស្ថាន ដែល​គាំទ្រ​ដោយ​អតីត​សហភាពសូវៀត និង​ក្រុម​ឧទ្ទាម មូចា​ហ៊ី​ឌីន ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក បាន​អូសបន្លាយ​រហូត​ដល់​ឆ្នាំ​១៩៨៩ ទើប​អតីត​សហភាពសូវៀត​បាន​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្កានិ​ស្ថាន ហើយ​រដ្ឋា ភិ​បាលអា​ហ្វ​ហ្កានិ​ស្ថាន ក៏​បាន​ចាញ់​ពួក​ឧទ្ទាម មូចា​ហ៊ី​ឌីន ដែល​មានន័យថា អតីត​សហភាពសូវៀត បាន​ចាញ់​សហរដ្ឋអាមេរិក ក្នុង​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្កានិ​ស្ថាន នៅ​ឆ្នាំ​១៩៨៩ ។​
​ក្រោយមកទៀត ក្រុម​ឧទ្ទាម មូចា​ហ៊ី​ឌីន ដែល​សហរដ្ឋអាមេរិក​បាន​បង្កើតឡើង​នោះ បាន​ប្រែ ក្លាយទៅជា​អង្គការ​ភេរវកម្ម​ពិភពលោក អាល់​កៃ​ដា ហើយ​បាន​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១​កន្លងទៅ ដោយ​បើក​យន្តហោះ​ដឹក​អ្នកដំណើរ ទៅ​បំបុក​អាគារ ពាណិជ្ជកម្ម​ពិភពលោក ។​
​ដោយសារ​តែ​អង្គការ​ភេរវកម្ម​ពិភពលោក អាល់​កៃ​ដា គឺជា​ក្រុម​ឧទ្ទាម មូចា​ហ៊ី​ឌីន ដែល​សហ រដ្ឋ​អាមេរិក​បាន​បង្កើតឡើង​និង​បង្វឹក​គ្រប់​ជំនាញ​ហើយ​នោះ ទើប​រហូតមកដល់​ពេលនេះ ទាំង​សហ រដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត មិន​អាច​បញ្ចប់​រចនា​សម្ព័ន្ធ​របស់​អង្គការ​ភេរវកម្ម​បាន ។​
​កត្តា​មួយទៀត ដែល​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត មិន​អាច​បញ្ចប់​រចនា​សម្ព័ន្ធ​របស់​អង្គការ ភេរវកម្ម​ពិភពលោក​បាន​នោះ គឺ​ដោយសារតែ​អង្គការ​នេះ មិន​មាន​រូបរាង​ច្បាស់លាស់ ដែល​ជា​ការ ងាយស្រួល​ក្នុង​ការវាយប្រហារ ។​
​ពាក្យ​ថា​គ្មាន​រូបរាង​ច្បាស់លាស់ មានន័យ​ថា អង្គការ​ភរ​វ​កម្ម មិន​មាន​ទីតាំង​ច្បាស់លាស់ និង មិន​មាន​ចំនួន​សមាជិក​, កងទ័ព ឫ​ចំនួន​ក្រុម​សកម្មប្រយុទ្ធ​ច្បាស់លាស់​នោះ​ទេ ដោយ​មាន​តែ​ឈ្មោះ សកម្មភាព និង​រចនាសម្ព័ន្ធ​តែប៉ុណ្ណោះ ដែល​នេះ ក៏​ជា​មូលហេតុ​ដែល​នាំ​អោយ​សហ​រដ្ឋ​អាមេរិក​និង សម្ព័ន្ធមិត្ត ពិបាក​បំផុត​ក្នុង​ការវាយប្រហារ ឫ​បិទ​បញ្ចប់​រចនាសម្ព័ន្ធ​របស់​ក្រុម​ភេរវកម្ម​មួយ​នេះ ។​
​ទាក់ទិន​ទៅ​នឹង​អំពើ​ភេរវកម្ម​នៅ​ទីក្រុង ប៉ារីស ប្រទេស​បារាំង អត្តសញ្ញាណ​របស់​អត្តឃាត ជន​ពីរ​នាក់​ថ្មី​បន្ថែម​ទៀត ត្រូវបាន​បង្ហាញ ក្នុងនោះ​មាន​ម្នាក់​គឺ​ជា​អ្នក​ចុច​បំផ្ទុះ​ភេរវកម្ម​អត្តឃាត ក្បែរ​ស្តា​ត ដែល​មាន​លិខិតឆ្លងដែន​ស៊ី​រី​ជាប់​នឹង​ខ្លួន​។ ប៉ូលិស​បារាំង​បាន​រកឃើញ​អត្តសញ្ញាណ​ភេរវជន​ពីរ​នាក់​ដែរ និង​បាន​ចេញ​ដីកា​អន្តរជាតិ​តាម​ចាប់ខ្លួន​ភេរវជន​ម្នាក់ ដែល​ទំនងជា​អ្នក​ស្ថិតក្នុង​ក្រុម​បាញ់រះ​តាមផ្លូវ ឈ្មោះ Salah Abdeslam ជា​សរុប​ប៉ូលិស​បារាំង​បាន​កំណត់​អត្តសញ្ញាណ​ភេរវជន​បាន​៥​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៧​នាក់ ។
​ភេ​វ​រករ​ទាំងនោះ មាន Ahmed Almohammad , Samy Amimour ,Ismaïl Omar Mostefaï  ,  Bilal Hadfi​និង​Ibrahim Abdeslam ហើយ​បើ​តាម​ក្រុម​អ្នក​អង្កេត​បានអោយដឹងថា Salah Abdeslam  ជា​មេ​កើយ​ធំ ជា​អ្នកបញ្ជា​និង​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម​នៅ​ប៉ារីស​។ មាន​អាយុ​២៦​ឆ្នាំ Salah Abdeslam កម្ពស់​១​ម​៧៥ កើត​នៅ​ក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្សិក កំពុង​រត់​គេចខ្លួន​មិន​ដឹង​នៅទីណា​។ Salah Abdeslam ជា​អ្នកចេញ​ឈ្មោះ​ទៅ​ជួល​ឡាន​ម៉ាក​ពីរ​គ្រឿង សម្រាប់​យកមក​ធ្វើ​ភេរវកម្ម​នៅ​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ៕​