រុស្ស៊ីនិយាយថា យន្ដហោះចម្បាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីតាំងរដ្ឋអ៊ីស្លាម (IS) ជាច្រើនកន្លែងនៅជុំវិញទីក្រុងបុរាណ Palmyra នៃប្រទេសស៊ីរី ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិថា លេណដ្ឋានក្រោមដី និងកាំភ្លើងប្រឆាំងយន្តហោះ ត្រូវបានកំទេចក្នុងការវាយប្រហារជាច្រើនលើកដោយយន្តហោះចម្បាំង Su-25 ។
ក្រុមសកម្មប្រយុទ្ធបាននិយាយថា ការវាយប្រហារតាមដែនអាកាសមានគោលដៅលើតំបន់ជុំវិញប្រាសាទ Roman-era នៃសតវត្សទី១៣ ដែលត្រូវបានកសាងឡើងវិញនៅលើកំពូលភ្នំ ។ ក្រុមសកម្មប្រយុទ្ធបានបន្ថែមទៀតថា មានការលំបាកខ្លាំងណាស់ក្នុងការវាយតម្លៃពីទំហំនៃការខូចខាត ។
ក្រុមសកម្មប្រយុទ្ធ IS បានបំផ្លាញប្រសាទដែលមានអាយុ២០០០ឆ្នាំចំនួន២ គឺប្រសាទ arch និងទីបញ្ចុះសព តាំងពីកងកម្លាំងដែលដឹកនាំដោយរដ្ឋាភិបាលស៊ីរីចាកចេញពីទីក្រុង Palmyra កាលពីខែឧសភា ។ ក្រុម jihadist ជឿថា សំណង់ទាំងនេះជាកន្លែងសម្រាប់ថ្វាយបង្គំព្រះ ។ ទីភ្នាក់ងារវប្បធម៌អង្គការសហប្រជាជាតិ Unesco បានថ្កោលទោសចំពោះការបំផ្លិតបំផ្លាញនេះជាឧក្រិដ្ឋកម្មសង្គ្រាម ៕