Tuesday, November 3, 2015

ក្រុម Boko Haram នី​ហ្សេ​រី​ មាន​រោងចក្រ​ផលិត​គ្រាប់​រ៉ុក្កែត​

ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម Boko Haram បានបង្ហាញ​រូបភាព​ច្រើន​សន្លឹក​ពី​រោងចក្រ​ផលិត​គ្រាប់​រ៉ុក្កែត​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី ។ ក្រុម​នេះ​បាន​ប្រើ​គ្រាប់​រ៉ុក្កែត​កាលពីពេល​កន្លង​ទៅ ហើយ​ប្រជា​ជាន​នី​ហ្សេ​រី​ជាច្រើន​ឆ្ងល់​ថា​អាវុធ​ទាំងនេះ​មក​ពី​កន្លែង​ណា ។
​រូបភាព​ដែល​មើលទៅ​ហាក់បីដូច​ជា​សមាជិករ​បស់​ក្រុម​នេះ មាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ផលិត​អាវុធ ។ រូបភាព​ទាំងនេះ​ត្រូវបាន​ជឿថា ត្រូវ​បាន​ថត​នៅក្នុង​សាកលវិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Borno ។ រូបភាព​ទាំងនេះ​ត្រូវបាន​បញ្ជូន​តាម​សារ Whatsapp ទៅកាន់​បណ្ដាញសារព័ត៌មាន BBC Hausa ដោយ​ប្រើ​លេខ​ទូរស័ព្ទ​មួយ​មក​ពី​ប្រទេស Cameroon ហើយក៏​បាន​ផ្សព្វផ្សាយ​ផងដែរ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​អ៊ីស្លាម ដែល​ក្រុម Boko Haram បាន​ចូលរួម ។ ក្រុមអ្នកវិភាគ​និយាយថា រូប​ទាំង​នេះ​មើល​ទៅ​ដូច​ជា​ម៉ាស៊ីន​ផលិត​នៅ Bama ជា​ក្រុង​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី ដែល​ត្រូវបាន​ដណ្ដើម​ការកាន់កាប់​មក​វិញ​ពី​ពួក Boko Haram ៕