Tuesday, November 17, 2015

ក្រុម​មេដឹកនាំនៃG20 អំពាវនាវ​បង្កើន​កិច្ចប្រឹងប្រែង​ប្រឆាំង​នឹង ISIS

ANTALYA, Turkey៖ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ប្ដេជ្ញា​រួម​កម្លាំង​គ្នា​ដើម្បី​រក​សន្តិភាព​ដល់​ប្រទេស​ស៊ី​រី និង​បំផ្លាញ​បណ្ដាញ​ក្រុម​រដ្ឋ​អ៊ីស្លាម ដោយ​សង្ឃឹមថា​នឹង​ទប់ស្កាត់​បាតុភូត​ជ្រុលនិយម ក្រោយ​ពី​ការវាយប្រហារ​ក្នុង​ទីក្រុង​ប៉ារីស ។​
​យោង​តាម​សេចក្ដីថ្លែងការណ៍​ដ៏​កម្រ​ដាច់ដោយឡែក​មួយ ដែល​ធ្វើឡើង​ស្រប​នឹង​សេចក្ដីថ្លែងការណ៍​បញ្ចប់​កិច្ចប្រជុំ​កំពូល ប្រចាំឆ្នាំ​របស់​ខ្លួន​ថា កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សេដ្ឋកិច្ច​កំពូល G20 ក្នុង​ប្រទេស​ទួ​គី ពណ៌នា​ពី​ការវាយប្រហារ​ដោយ​កាំភ្លើង និង​គ្រាប់បែក​ក្នុង​ទីក្រុង​ប៉ារីស ថា​ជា​ការប្រមាថ​ដែល​មិន​អាច​ទទួលយកបាន​ចំពោះ​មនុស្សជាតិ​ទាំងអស់ ៕