Tuesday, November 17, 2015

ប្រធាន CIA ព្រមាន​ថា រដ្ឋ​អ៊ីស្លាម ​ចំពោះ​ការវាយប្រហារ​ផ្សេងទៀត​

នៅ​ពី​ថ្ងៃ​ចន្ទ ទី​១៧ ខែវិច្ឆិកា ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA លោក John Brennan បាន​ព្រមាន​ថា​ការវាយប្រហារ​នានា​ក្នុង​ទីក្រុង​ប៉ារីស ដែល​អះអាង​ដោយ​ក្រុម​ចលនា​ផ្ដាច់ខ្លួន​រដ្ឋ​អ៊ីស្លាម មិនមែន​បញ្ចប់​តែត្រឹម​នេះ​នោះ​ទេ ហើយ​ក្រុម​សកម្មប្រយុទ្ធ​នេះ ប្រហែល​បានរៀបចំ​ប្រតិបត្តិការ​ដូច​គ្នា​រួច​ហើយ ដើម្បី​វាយប្រហារ ។
​ប៉ុន្តែ​ក្នុង​ការធ្វើសកម្មភាព​ទាំងនោះ ប្រហែលជា​មាន​ការលំបាក ដោយសារ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ និង​ភ្នាក់ងារ​សន្ដិសុខ កំពុង​ព្យាយាម​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ក្រុម​ជ្រុលនិយម ក្នុង​ទ្វីប​អឺរ៉ុប​រាប់រយ​នាក់ ដែល​បាន​ត្រលប់មក​គេហដ្ឋាន​របស់​ពួកគេ​វិញ ក្រោយ​ពី​ចូលរួម​ប្រយុទ្ធ​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ។
​លោក Brennan បាន​និយាយថា នៅពេល​នេះ​ដៃគូ​របស់​ពួក​យើង​ជា​ច្រើន​ក្នុង​ទ្វីប​អឺរ៉ុប កំពុង​ប្រឈម​នឹង​ឧបសគ្គ​នានា​ក្នុង​លក្ខខណ្ឌ​ដែល​មាន​បុគ្គល​ជាច្រើន​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​សារជាថ្មី និង​ដោយ​សមត្ថភាព​ខ្លួន​ក្នុង​ការពិនិត្យ និង​វាយ​តំលៃ​បុគ្គល​ទាំងនោះ​ស្ថិតនៅក្រោម​សំពាធ ៕