Monday, November 2, 2015

រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ពិភាក្សាគ្នា បញ្ហា​សង្គ្រាម នៅ​កូរ៉េ​ខាងជើង​

SEOUL: កាលពី​ថ្ងៃ​ចន្ទ​ទី​២ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង បាន​ជួបពិភាក្សា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ពិនិត្យ​លើ​ទំនាក់ទំនង​ទ្វេភាគី​របស់​ខ្លួន​ប្រចាំឆ្នាំ ហើយ​នឹង​ពិភាក្សា​ពី​ការបញ្ជា​ប្រតិបត្តិ​ការរួម​គ្នា​នៃ​កងកម្លាំង​របស់​ពួកគេ​ទាំង​ពីរ ក្នុងករណី​មាន​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង ដែល​ចង់​បង្ក​សង្គ្រាម ។ ការពិគ្រោះ​យោបល់ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Ash Carte ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​លោក Han Min-koo បាន​ធ្វើឡើង​ក្រោយ​រយៈពេល​២​ខែ នៃ​ការប្រឈមមុខ​ដាក់​គ្នា​ផ្នែក​យោធា​រវាង​កូរ៉េខាងត្បូង និង​ខាងជើង​ត្រូវបាន​ដោះស្រាយ ដែល​បាន​បង្ក​ភាពភ័យខ្លាច​នៃ​ការធ្លាក់​ចូលទៅក្នុង​សង្គ្រាម ដែល​កំពុង​មាន​សភាព​ផុយស្រួយ ។
​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​ការពារជាតិ​អាមេរិក​ម្នាក់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន អំពី​ចំណុច​សំខាន់ នៃ​កិច្ចប្រជុំ​នេះ​ថា ដោយឡែក​ពី​ការបន្ថែម​លក្ខខណ្ឌ​ចំពោះ​ការផ្លាស់ប្ដូរ​ពាក្យ​បញ្ជា ក្នុង​សង្គ្រាម​របស់​កងកម្លាំង​រួមគ្នា​របស់​ពួកគេ កិច្ចពិភាក្សា​នេះ​នឹង​រួមបញ្ចូល​ផងដែរ អំពី​ការការពារ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទំនាក់ទំនង​ត្រីភាគី រវាង​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ។
​សហរដ្ឋអាមេរិក ដែល​មាន​យោធា​ផ្ទាល់ខ្លួន ប្រហែល ២៨,៥០០​នាក់ ឈរជើង​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ឯកភាព​កាលពី​ឆ្នាំមុន ចំពោះ​ការពន្យា​ពេល​នៃ​ការបញ្ជា​កង​យោធា​រួមគ្នា​នេះ ដល់​កូរ៉េខាងត្បូង ក្នុងករណី​មាន​សង្គ្រាម​រហូត​ដល់​ទី​ក្រុង​សេ​អ៊ូ​ល​មាន​សមត្ថភាព​កាន់តែ​ប្រសើរ ក្នុង​ការទប់ស្កាត់​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ និង​ការគំរាមកំហែង​ដោយ​គ្រាប់​មី​ស៊ី​ល​នានា របស់​កូរ៉េ​ខាងជើង ៕