SEOUL: កាលពីថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ក្រុមមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បាននិយាយថា ពួកគេមានឆន្ទៈធ្វើការជាមួយគ្នា ដើម្បីបង្កើនពាណិជ្ជកម្ម និងសន្តិសុខនៅក្នុងតំបន់ ក្រោយពីដាក់ដោយឡែកនៃភាពប្រទូសរ៉ាយនឹងគ្នាផ្នែកប្រវត្តិសាស្ត្រ រយៈពេលជាងបីឆ្នាំនេះ ដោយការធ្វើសន្និសីទជាលើកដំបូងរបស់ពួកគេរួមគ្នា ។ ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានពិភាក្សាគ្នាអស់រយៈពេល៩០នាទីក្នុងទីក្រុងសេអ៊ូលលើប្រធានបទជាច្រើន ស្ដីពីពាណិជ្ជកម្មសេរី ដែលត្រូវបានគំរាមកំហែងដោយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ មិនមានការទម្លាយភាពទាល់ច្រកជាដុំកំភួនអ្វីច្រើនឡើយ ដោយកិច្ចប្រជុំនេះត្រូវបានគេមើលឃើញថា ជាការតំណាងឲ្យសេចក្ដីថ្លែងការណ៍មួយ ដោះស្រាយនូវទំនាក់ទំនងដែលប្រះឆា រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំជាងគេទាំងបី នៃតំបន់អាស៊ីភាគឦសាន ។ មេដឹកនាំទាំងបីបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងរួមគ្នាមួយថា ពួកយើងបានចែករំលែកទស្សនវិស័យគ្នា ដោយកិច្ចសហប្រតិបត្តិការត្រីភាគីបានស្ដារឡើងវិញ យ៉ាងពេញលេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ ។ ពួកគេក៏បានឯកភាពគ្នាផងដែរ ដើម្បីប្រារព្ធកិច្ចប្រជុំកំពូលត្រីភាគីប្រចាំឆ្នាំសារឡើងវិញ ដែលកិច្ចប្រជុំបន្ទាប់នឹងធ្វើនៅប្រទេសជប៉ុនឆ្នាំ២០១៦ ។
ប្រទេសទាំងបី បានចាប់ផ្ដើមធ្វើកិច្ចប្រជុំកំពូលនេះកាលពី៧ឆ្នាំមុន ប៉ុន្តែដោយសារទំនាក់ទំនងមិនល្អនៃប្រទេសជប៉ុនជាមួយប្រទេសជិតខាងទាំងពីរ ដោយសារវិបត្តិសង្គ្រាមលោកលើកទី២ បង្កឲ្យមានការផ្អាករយៈពេលដ៏វែងមួយ បន្ទាប់ពីកិច្ចប្រជុំលើកចុងក្រោយកាលពីឆ្នាំ២០១២ ៕