Friday, November 6, 2015

យន្តហោះ​រុស្ស៊ី បាន​ហោះហើរ​ចំនួន ៨១​លើក វាយប្រហារ ២៦៣​គោលដៅ នៅ​ស៊ី​រី

កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​៦ ខែវិច្ឆិកា ក្រសួងការពារជាតិ​រុស្ស៊ី បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា កងកម្លាំង​ដែនអាកាស​រុស្ស៊ី បាន​ធ្វើ​ការហោះហើរ​ចំនួន ៨១​លើក និង​វាយប្រហារ ២៦៣​គោលដៅ ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ ។ គោលដៅ​ទាំងនោះ​ស្ថិតនៅក្នុង​ខេត្ត Aleppo, Damascus, Deir ez-Zor, Idlib, Latakia, Raqqa, Hama និង Homs ៕