HANOI: ជំនួបរវាងប្រធានាធិបតីចិន Xi Jinping និងក្រុមមេដឹកនាំកំពូលវៀតណាម បានឯកភាពគ្នាកាលពីថ្ងៃព្រហស្បត្តិ៍ អំពីការគ្រប់គ្រងជម្លោះ ក្នុងដែនសមុទ្រចិនភាគខាងត្បូង ស្របពេលដែលទំនាក់ទំនងស្ថិត ក្នុងស្ថានភាពមិនច្បាស់លាស់ ដោយសារមានការរៀបចំឡើងវិញ នៃគណបក្សកុម្មុយនីសវៀតណាមនាពេលខាងមុខនេះ ។ ការប្រេះឆានានានៃទំនាក់ទំនងត្រូវបានផ្សះផ្សា ខណៈពេលជំនួបរវាងលោក Xi ជាមួយគណបក្សវៀតណាមដ៏មានឥទ្ធិពល ដែលពួកគេមួយចំនួនត្រូវបានបញ្ចុះបញ្ចូលដោយសហរដ្ឋអាមេរិក នៅពេលទំនាក់ទំនងមានការប្រេះឆារវាង ចិន និងវៀតណាម កាលពីឆ្នាំមុន ក្រោយពីចិនដាក់ទីតាំងអណ្ដូងប្រេងក្នុងដែនទឹកជម្លោះ ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមមួយនិយាយថា លោក Xi បានប្រាប់ទៅនាយករដ្ឋមន្ត្រី Nguyen Tan Dung ថា ភាគីទាំងពីរត្រូវការគ្រប់គ្រងភាពមិនស្របគ្នាឲ្យបានត្រឹមត្រូវ ដោយការចរចាដើម្បីរក្សាស្ថេរភាពក្នុងដែនសមុទ្រ ។ ដំណើរទស្សនកិច្ចរបស់លោក Xi ធ្វើឡើងទាន់ពេលវេលា សំដៅកសាងនូវទំនាក់ទំនងឡើងវិញ ស្របពេលមានភាពមិនច្បាស់លាល់ខ្លះថា តើមេដឹកនាំប្រភេទណា ដែលនឹងត្រូវបានតែងតាំងដោយសមាជប្រាំឆ្នាំ នៅខែមករាខាងមុខនេះ នៃគណបក្សដែលជិតស្និទនឹងទីក្រុងប៉េកាំង ប៉ុន្តែឥឡូវកំពុងទទួលនូវការចូលរួមពី លោកខាងលិច ដែលពុំធ្លាប់មានពីមុនមក ។ កិច្ចព្រមព្រៀងទ្វេភាគីចំនួន១២ ត្រូវបានចុះហត្ថលេខា រួមមាន ការផ្លាស់ប្ដូរវប្បធម៌ឬមិត្តភាព និងកិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុជាច្រើន ពាក់ព័ន្ធនឹងធនាគារចិន ដែលភាគច្រើនមិនបានលាតត្រដាងលំអិត ឬតម្លៃឡើយ ៕

