Friday, November 6, 2015

​ជំនួប​របស់​ប្រធានាធិបតី​ចិន Xi Jinping គឺ​ធានា​សុវត្ថិភាព​ច្រក​សមុទ្រ​

TAIPEI: ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping ជា​លើកដំបូង​នៅ​ថ្ងៃ​សៅរ៍​ទី​៧ ខែវិច្ឆិកា នៅ​ប្រទេស​សិង្ហ​បុរី ។ មុន​នឹង​ចេញ​ដំណើរ លោក Ma បាន​ធ្វើ​សន្និសីទកាសែត​អន្តរជាតិ​មួយ ដោយ​ពន្យល់​អំពី​អ្វី​ដែល​លោក​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល ។
​លោក​បាន​និយាយថា គោលបំណង​ចម្បង​នៃ​ជំនួប​របស់លោក ជាមួយ​ប្រធានាធិបតី Xi គឺ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថេរភាព ឆ្លងកាត់​ច្រក​សមុទ្រ ។ លោក​បាន​និយាយថា លោក​សង្ឃឹម​ថា​ជំនួប​នេះ គឺជា​ជំ​ហ៊ាន​សំខាន់​ដំបូង ដើម្បី​ឆ្ពោះទៅរក​ការបង្កើត នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​នាពេល​អនាគត ។
​លោក​បាន​បន្ថែមទៀតថា មេដឹកនាំ​ទាំង​ពីរ​ជួបគ្នា​ក្នុងនាម​រដ្ឋាភិបាល​រៀងៗ​ខ្លួន ដោយ​គ្រាន់តែ​ប្រើ​ងារ “​លោក​” ជំនួស ងារ​ផ្លូវការ ។ ក្រុម​អ្នក​អង្កេត​ការ​សង្ឃឹមថា លោក Ma នឹង​ទទួលបាន​ផល​ចំណេញ​ច្រើន​ពី​ជំនួប​នេះ ។ វា​ជា​ការពង្រឹង​នូវ​តំណែង​របស់​លោក​ជា​ប្រវត្តិសាស្ត្រ នៅពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់ ធ្វើ​ជំនួប​ជា​លើកដំបូង​ជាមួយ​មេដឹកនាំ​ចិន ។ ជំនួប​នេះ​ក៏​នឹង​ធ្វើឲ្យ​គណបក្សកាន់អំណាច Kuomintang (KMT) របស់​លោក​ចាំបាច់​ជម្រុញ​បន្ថែមទៀត ដោយសារ​ការ​តាម​ពីក្រោយ របស់​គណបក្ស​ប្រជាធិបតី​ជឿនលឿន គាំទ្រ​ឯករាជ្យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណែង​ប្រធានាធិបតី ៕