ទង់ជាតិបានបង្ហូត នៅពាក់កណ្ដាលដង ទូទាំងប្រទេសរុស្ស៊ី កាលពីព្រឹកម្សិលមិញ សម្រាប់ទិវាបុណ្យជាតិក្រោយ ធ្លាក់យន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីក្នុងឧបទ្វីប ស៊ីណៃ ដែលបានមសម្លាប់អ្នកដំណើរ និងអ្នកធ្វើការលើយន្តហោះ ២២៤នាក់ ។
ក្នុងទីក្រុង ម៉ូស្គូ ទង់ជាតិត្រូវបានគេបង្ហូត ត្រឹមពាក់កណ្ដាលដង លើអាគាររដ្ឋសភា ។ ក្នុងទីក្រុង គ្រីមលីន (Kremlin) និងអាគាររដ្ឋផ្សេងទៀត ត្រូវបានធ្វើឡើងដូចគ្នា ដើម្បីរំឭកដល់ការបាត់បង់ជីវិត របស់ជនរងគ្រោះ ដែល ភាគច្រើនមកពីទីក្រុង សេន ផេធ័រស្បគ (St. Petersburg) និងជុំវិញតំបន់នេះ រីឯកម្មវិធីកម្សាន្តតាមទូរទស្សន៍នានា ក៏ត្រូវបានលុបចោល ផងដែរ ។អាជ្ញាធរ បានបង្កើតមជ្ឈមណ្ឌលវិបត្តិមួយ នៅសណ្ឋាគារមួយកន្លែង ជិតប្រលានយន្តហោះ ជាទីដែលសាច់ញ្ញាតជនរងគ្រោះ ត្រូវបានអញ្ជើញ ដើម្បីផ្ដល់គំរូ តេស្ត DNA ហើយការពន្យល់តាមចិត្តវិទ្យា ក៏ត្រូវបានធ្វើឡើងដែរ ។
យោងតាមអាជ្ញាធររុស្ស៊ីឲ្យដឹងថា ចំណែកប្រជាជនទូទាំងប្រទេស អ៊ុយក្រែន ឯណោះវិញ ក៏បានធ្វើពិធីកាន់ទុក្ខ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដូចគ្នាដែរ។ ដោយសារមានជនជាតិ អ៊ុយក្រែន ចំនួន៤នាក់ នៅលើយន្តហោះនោះ ។ ជើងហោះហើរ នេះបានកំពុង ដឹកអ្នកដើរលេងថ្ងៃសម្រាកកម្សាន្ត ត្រឡប់ទៅកាន់ទីក្រុង សេន Petersburg ប្រទេសរុស្ស៊ី នៅពេលយន្តហោះធ្លាក់ លើឧបទ្វីប ស៊ីណៃ របស់ប្រទេស អេហ្ស៊ីបកាលពីថ្ងៃសៅរ៍ ។
បច្ចុប្បន្ននេះអ្នកជំនាញអន្តរជាតិ បានទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាយាមស្រាវជ្រាវ ពីមូលហេតុនៃសោកនាដកម្មនេះ ៕