Monday, November 16, 2015

បារាំង​ចាប់ផ្ដើម​វាយប្រហារ​ដែនអាកាស ក្នុង​ប្រទេស​ស៊ី​រី

​កាលពី​ថ្ងៃអាទិត្យ​ទី​១៥ ខែវិច្ឆិកា យន្តហោះ​ចម្បាំង​របស់​បារាំង​បាន​វាយប្រហារ​ទីតាំង​រដ្ឋ​អ៊ីស្លាម​ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​ស៊ី​រី ខណៈ​ដែល​នគរបាល​ក្នុង​តំបន់​អឺរ៉ុប​កំពុង​ធ្វើ​ការស៊ើបអង្កេត​ទូ​ទាំង​ទ្វីបអឺរ៉ុប​ចំពោះ​ការផ្ដល់​ការសម្របសម្រួល​នានា​ក្នុង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៣០​នាក់ ។
​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃ​សុក្រ នេះ រួម​ទាំង​ការបាញ់សម្លាប់ ដែល​ជា​ការ​បញ្ឆេះ​ឡើងវិញ​នូវ​វិបត្តិ​ជនភៀសខ្លួន​ក្នុង​តំបន់​អឺរ៉ុប និង អំពាវនាវ​ឲ្យ​ដកចេញ​នូវ​ការរារាំង​ចំពោះ​ជនជាតិ​មូស្លីម​ស្វែងរក​សិទ្ធ​ជ្រកកោន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។
​នគរបាល​បារាំង​បានចាប់ផ្ដើម​តាម​ប្រមាញ់​ជា​អន្តរជាតិ​ចំពោះ​បុរស​ដើមកំណើត​ក្នុង​ប្រទេស​បែ​ល​ហ្សិ​កម្នាក់ ដែល​ពួកគេ​ជឿជាក់ថា ជា​អ្នក​ជួយ​រៀបចំ​ការវាយប្រហារ​នេះ​ជាមួយនឹង​បង​ប្អូនប្រុស​របស់​ខ្លួន​ពីរ​នាក់​ទៀត ។ ប្រភព​ពី​តុលាការ​បាន​និយាយថា បងប្អូន​ម្នាក់​របស់​ពួក​គេ​ស្លាប់​នៅក្នុង​ការវាយប្រហារ​នេះ ខណៈពេល​បងប្អូន​ពួកគេ​ម្នាក់ទៀត​ស្ថិតក្រោម​ការឃុំ​ខ្លួន​ក្នុង​ប្រទេស​បែ​ល​ហ្សិក ។
​នគរបាល​បាន​និយាយថា ជន​អត្តឃាត​គ្រាប់បែក​ជនជាតិ​បារាំង​ពីរ​នាក់​ទៀត​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ហើយ ខណៈ​ដែល​ជន​បង្ក​បួន​នាក់​ទៀត​ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​នោះ នៅតែ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​នៅឡើយ ។
​បារាំង​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នានា​របស់​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​អស់​រយៈពេល​ជា​ច្រើន​ខែ ដែល​ជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ។ បន្ទាប់​ពី​ព្រឹត្តការណ៍​បង្កភាព​ភ័យខ្លា​ចកាល​ពី​ថ្ងៃ​សុក្រ ទីក្រុង​ប៉ារីស​បាន​អំពាវនាវ​ឲ្យ​កម្ទេចក្រុ​ម​រដ្ឋ​អ៊ីស្លាម ដែល​បង្ក​ហេតុនេះ ។ កាលពី​ថ្ងៃអាទិត្យ ដើម្បី​គូសបញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​ខ្លួន យន្តហោះ​ចម្បាំង​បារាំង បាន​ធ្វើ​ការវាយប្រហារ​យ៉ាង​ខ្លាំងក្លា​បំផុត​របស់​ពួកគេ​ក្នុង​ប្រទេស​ស៊ី​រី​ឲ្យបាន​ទាន់​ពេលវេលា ដោយ​វាយប្រហារ​ទីតាំង​ដ៏​រឹងមាំ​របស់​រដ្ឋ​អ៊ីស្លាម​ក្នុង​ទីក្រុង Raqqa ។
​ក្រសួង​ការពារជាតិ​បាន​និយាយថា ការវាយប្រហារ​នេះ រួម​ទាំង​យន្តហោះ​ចម្បាំង​ចំនួន​១០​គ្រឿង​របស់​អារ៉ាប់​រួម និង​ហ្ស​កដង់​ផងដែរ ដោយ​គ្រាប់បែក​ចំនួន​២០​គ្រាប់​ត្រូវបាន​ទម្លាក់ ។ ក្នុងចំណោម​គោលដៅ​ទាំងនោះ​គឺ​មាន​ឃ្លាំង​រំសេវ​មួយកន្លែង និង​កន្លែង​ហ្វឹកហាត់​មួយកន្លែង ។ មិនទាន់មាន​សេចក្ដីរាយការណ៍​ពី​អ្នកស្លាប់ និង​រង​ការខូចខាត​នៅឡើយ​ទេ ៕