Monday, November 16, 2015

កូរ៉េខាងត្បូង​ណែនាំ ឲ្យ​ប្រជាជន​ផ្អាក​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស

SEOUL៖ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​សេចក្ដីណែនាំ អំពី​ការធ្វើដំណើរ​កំសាន្ត ទៅ​កាន់​ទីក្រុង​ប៉ារីស ដល់​ប្រជាជន​ខ្លួន ក្រោយពី​មាន​ការវាយប្រហារ​កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​សម្លាប់​មនុស្ស​១២៩​នាក់ ។
​ក្រសួង​បាន​និយាយថា គម្រោង​នៃ​ដំណើរ​កំសាន្ត​នានា​ទៅ​កាន់​ទីក្រុង​ប៉ារីស និង​តំបន់​ជុំវិញ​នោះ គួរតែ​ត្រូវបាន​ត្រួតពិនិត្យ​ឡើងវិញ​ដោយ​ប្រុងប្រយ័ត្ន ថា​តើ​ពួកគេ​គឺ​ចាំបាច់​ត្រូវ​ទៅ​ដែរ​ទេ ។ សេចក្ដីណែនាំ​នេះ​មិនមែន​ជា​ការហាមឃាត់ ក្នុងការ​ធ្វើ​ដំណើរ​ឡើយ ៕